រថយន្ត​កាមរី​បា​ឡែ​ន​បុក​រ៉ឺម៉ក​កង​បី​ឲ្យ​របួស​ហើយ​ព្យាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​

0

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​បង្កឡើង​ដោយ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ស្រវឹងស្រា​ជោគ​បើក​បុក​រ៉ឺម៉ក​កង់​បី​បណ្ដា​ឲ្យ​របួស​នៅ​ចំណុច​មុខ​វិទ្យាល័យ ព្រះ​អង់​អេង ហើយ​ព្យាយាម​បើក​រត់រ​ហូ​ត់ដល់​ក្រោយ​វត្ត​មហាមន្ត្រី​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។​ ​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2R-2922 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោគ បើកបរ​តាម​បណ្ដ​យ​ផ្លូវ​លេខ​១៤៣ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេច​ង្កូ​វ​ទៅបុក​និង​រ៉ឺម៉ក​កង​បី​បណ្ដាល​ឲ្យ​រងរបួស​ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​ក្រោយ​វត្ត​មហាមន្ត្រី​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​។​

​ ​ក្រោយពេល​កើតហេតុ​រថយន្ត​បា​នស​ម្រ​ប់​សម្រួល​ដោយ​ចេញថ្លៃ​ខូច​ខាត់​ទៅលើ​ជនរងគ្រោះ​ដើម្បី​បញ្ជ​ប់​រឿង​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕ ​01 02 03