លោកជំទាវ​ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ចែក​អំណោយ​ ជូនប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​2 ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក

0

ខេត្ត​កំពង់ធំ.លោកជំទាវ ពុំ ចន្នីនីអគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ អមដំណើរដោយ ឯកឧត្តមសុខ លូ ប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា សាខាខេត្តកំពង់ធំ និងលោក​ជំទាវ​ រួមទាំងអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ចូលរួម ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ចំនួន​ពីរទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

អំណោយកាកបាទក្រហមដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ទីតាំង​ទី​មួយ ភូមិចាក់ក្រញ៉ាញ់ និងភូមិ​ព្រិច ស្ថិត​នៅក្នុង​ឃុំ​សាគ្រាម​ ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ សរុប​ចំនួន​២១២ គ្រួសារ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​៣០គ.ក មីមួយកេស ត្រីខ ទឹកស៊ីអ៊ីវ. មុង​ភួយ​សារ៉ុង អាវយឺត​២ សម្រាប់​ការ​ជួយ​ដោះស្រាយ​ ការ​លំបាក​ខ្វះខាត​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ ទឹកជំនន់មួយ​គ្រា។

ឯកឧត្តម​សុខ​លូ.ប្រធាន​គណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍ថា ក្រោម​ការ​គិតគូរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ា​នី​ហ៊ុន​សែន​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារទឹកជំនន់ នៅគ្រប់​ទិស​ទី​ ក្នុង​ការ​ជួយ​សង្គ្រោះ​និង​ដោះស្រាយ​រាល់​ការ​លំបាក របស់​ប្រជា​ពលរដ្ឋ​ ក្នុង​នោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ រួម​ទាំង​មន្ទីរ​ពាក់ព័ន្ធ​ ព្រមទាំង​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ ស្រុកក្រុង ភូមិ​ឃុំ​សង្កាត់​បានចូលជួយដល់បងប្អូនឲ្យ បាន​ទាន់​ពេលវេលា​ដោយ​មិន​ទុក​ប្រជា​ពលរដ្ឋ​ណាម្នាក់អត់អាហារដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោកជំទាវ​ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាន​មាន​ប្រសាសន៍​កោត​សរសើរ​អភិបាល​ខេត្ត​កំពង់ធំ.និង​ក្រុម​ការងារ​ បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់ធំ.បាន​ដឹកនាំ​សហការី ជួយ​សង្គ្រោះ​ និងនាំ​យកអំណោយ​ស្បៀងអាហារ​ ទៅផ្តល់ជូនបងប្អូន ប្រជា​ពលរដ្ឋ​ដល់លំនៅដ្ឋាន ដោយមិនពិបាកឲ្យប្រជាពលរដ្ឋ លុយទឹកមកទទួលអំណោយនោះទេ។

លោកជំទាវ​ពុំ ចន្ទីនី បាន​ពាំនាំ​ការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសម្តេចកក្កិព្រឹទ្ធបណ្ឌិត ឲ្យបងប្អូនប្រជាពលរដ្ឋ ថែរក្សា​សុខភាព​អនាម័យ​ពិសារ​ទឹក​ស្អាត​សម្រាកក្នុងមុងនិង មើល​ថែក្មេងៗនិងចាស់ជរា រួមទាំងកាត់បន្ថយការផឹកសុរា ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ដល់អាយុ​ជីវិត​បាន ដោយ​ការស្រវឹងធ្លាក់ចូលទឹក៕ ដោយ​ប៊ុន​រដ្ឋា​