អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែងថវិកាទទួលបានពីអង្គកឋិនចំនួន ១៦,៤៩៩,១០០រៀល និងប្រាក់ដុល្លាចំនួន ១,៩៣៧$ សម្រាប់កសាងទីអារាមវត្ត

0

សៀមរាប៖ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រុមប្រឹក្សា ឃុំពាក់ស្នែង ព្រមទាំងលោកអាចារ្យ គណកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដចផ្តើមប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសប្បុរិសារាម (ហៅ វត្តខ្នាចត្រាច) ដែលស្ថិតនៅក្នុងភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។ ក្រោមអធិបតិភាពឯកឧត្តម ផៃ សុខខេង ជាប្រឹក្សា និងនាយករងខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងឯកឧត្តម ខៀវ ឆេន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង លោកជំទាវ អស់លោកស្រី និងពុទ្ធបរិស័ទជាច្រើននាក់បានអញ្ជើញចូលរួម ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងឧទ្ទិសមគ្គផល ជូនដល់បុព្វការីជន និងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះ។
បន្ទាប់ពីលោកអាចារ្យបានប្រកាសនៅក្នុងពិធីវេរប្រគេនដល់ព្រះសង្ឃថា៖ អង្គកឋិនទានទាំងនេះ កើតឡើងដោយហេតុ៤យ៉ាង: គឺដូនជី តាជី ប្រជាពុទ្ឋបរិស័ទ ព្រះសង្ឃ ដែលបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថា កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឃដល់ភិក្ខុជាបដិគ្គាហកៈផង អ្នកទទួលក្រាលគ្រងផង អ្នកអនុមោទនាផង និងបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានបដិបត្តិ រៀនសូត្រព្រះធម៌វិន័យ ត្រឹមត្រូវតាមគន្លងព្រះពុទ្ឋសាសនាជាដើម។
ឯកឧត្តម ផៃ សុខខេង ជាប្រឹក្សា និងនាយករងខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៏ថា បុណ្យអង្គកឋិនទានសាមគ្គីនេះ បានកើតឡើងដោយសារអាជ្ញាធរ ក្រុមការងារ ក្រុមប្រឹក្សាឃុំពាក់ស្នែង ព្រមទាំងលោកអាចារ្យ គណកម្មការនឹងពុទ្ធបរិស័ទចំណុះជើងវត្តបានស្រុះស្រួល មូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ដចផ្តើមប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែយកមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្ត សប្បុរិសារាម (ហៅ វត្តខ្នាចត្រាច) ដោយសារតែមានសុខសន្តិភាព ទើបមានការរីកចំរើនលើគ្រប់វិស័យទាំងពុទ្ឋចក្រ និងអាណាចក្រ គឺតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។ ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃនឹងប៉ិនប្រសព្វ ក្នុងគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងវិស័យហេដ្ឋារចនាសម្ព័ន្ឋ សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។
ឯកឧត្តម បានបង្ហាញ់ថា វិស័យពុទ្ធចក្រ គឺត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចែងថា ព្រះពុទ្ឋសាសនាគឺជាសាសនារបស់រដ្ឋ។ ឯកឧត្តម សម្តែងនៅការអរគុណ នឹងកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គីគ្នា ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យធន នាំគ្នារៀបចំជាអង្គកឋិនទាននេះឡើង ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យពុទ្ឋសាសនាឲ្យកាន់តែរីកចំរើនតទៅទៀត។ សូមបញ្ជាក់ថា ថវិកាអមត្រៃដែលទទួលបានពីអង្គកឋិនទានចំនួន ១៦,៤៩៩,១០០រៀល និងប្រាក់ដុល្លាចំនួន ១,៩៣៧$នេះ គឺសម្រាប់កសាងទីអារាមវត្ត នឹងផ្គត់ផ្គង់ដល់ព្រះភិក្ខុសង្ឃដែលគង់នៅទីនោះ៕