​លោក​អនុ​សេនីយ៍ ព្រហ្ម ប៊ុន​នឿន​មេបញ្ជាការ​កងអនុសេនាធំ​ទី​១​នៃ​តំបន់​ប្រតិ​បត្តិ​កា​រសឹក​រង​ស្រុក​ថ្មពួក​ ​បើកឡាន​ដឹក​ក្រញូង​សម្រុកចូល​បន្ទាយ​ខណ​:​សម​ត្ត​កិច្ច​ចម្រុះ​ចុះ​ឃាត់​

0

​បន្ទាយមានជ័យ​: មេបញ្ជាការ​កងអនុសេនាធំ​ទី​១​នៃ​តំបន់​ប្រតិ​បត្តិការសឹក​រង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ លោក​អនុសេនីយ៍ឯក ព្រហ្ម ប៊ុន​នឿន បាន​បើកឡាន​ដឹក​គ្រញូង បំ​បុក​សម្រុកចូល​បន្ទាយ ខណ​:​សម​ត្ត​កិច្ច​ចម្រុះ​បី​ស្ថាប័ន​ឃាត់​ចាប់​។​ ករណីនេះ​កើតឡើង​នៅ​ម៉ោង​៩​និង​៥៥​នាទី​ចំនុច​បង្គោល​សេ​ម៉ា​លេខ​៣២ ក្នុងភូមិ​សាស្ត្រ​គ្រប់គ្រង​របស់ កងអនុសេនាធំ​ទី​១​នៃ​តំបន់​ប្រតិ​បត្តិ​កា​រសឹក​រង​ស្រុក​ថ្មពួក និង ប៉ូលិស​ព្រំដែន ៨០៧ ក្នុង ភូមិ​សាមគ្គី ឃុំ​គោគ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​IMG_0398

ប្រភពពី​សម​ត្ត​កិច្ច​ប្រាប់ថា​: ខ​ណះ​ក្រុមការងា​ចម្រុះ​ចុះ​ធ្វើ​ប្រតិ​ប័​ត្ត​ការ​នៅ​ចំនុច​ខាងលើ​បាន​ប្រទះឃើញ រថយន្ត ១​គ្រឿង ម៉ាក TOYOTA hilander ព​ណ៏​ស្ក គ្មាន​ស្លាក​លេខ ផ្ទុក​ឈើ​គ្រ​ញួ​ង ពេញ​ឡាន បើកបរ​ដោយ​ឈ្មោះ លោក​អនុសេនីយ៍ឯក ព្រហ្ម ប៊ុន​នឿន មេបញ្ជាការ​កងអនុសេនាធំ​ទី​១​នៃ​តំបន់​ប្រតិ​ប័ត​កា​រសិក​រង​ស្រុក​ថ្មពួក ដោយមាន​អាវុធ​ជាប់​ខ្លួន ក្រោយ​មានការ​សួ​នាំ​ពី​សម​ត្ត​កិច្ច​លោក ព្រហ្ម ប៊ុន​នឿន បាន​គំរាម​ហើយ​បើកឡាន​សម្រុកចូល​បន្ទា​យ​របស់ខ្លួន​ទៅ​។​

ដោយ​ឃើញ​ហេតុការណ៍​ចម្រូង​ច​ម្រះ ហើយ​ខាង​ភាគី​លោក ព្រហ្ម ប៊ុន​នឿន​មាន​អាវុធ​ជាប់​ខ្លួន​ផង​នោះ​ក្រុម​សម​ត្ត​កិច្ច​ដកខ្លួន​ចេញ​និង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​។​ ពាក់​ព​ន្ធ័​ករណីនេះ​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​សុំ​សេចក្តីបំភ្លឺ​ពី​លោក ព្រហ្ម ប៊ុន​នឿន​តែ​ទទួល​ទូរស័ព្ទ​មិនបាន​បាន​១​នាទី​ផង​ថា​ជាប់រវល់​ហើយ​បិត​តែម្តង​៕​