ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងថា បញ្ហាកូវីដ១៩ ជាកង្វល់របស់រាជរដ្ឋាភិបាល

0

សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលេន ៣១៧ សៀមរាប អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅអាគារដ្ឋបាល មជ្ឈមណ្ឌល អភិវឌ្ឍន៍ យោធិនពិការ សម្តេច តេជោ ហ៊ុន សែន គូលែន ៣១៧សៀមរាប វត្តមានចូលរួមពី នាយករង នាយ នាយរងផ្នែក និងមន្រ្តីជំនាញចំណុះជាច្រើនរូប គោលដៅក្នុងកិច្ចប្រជុំ ចាត់តាំងតាមផ្នែក និងតាមក្រុម ត្រូវផ្សព្វផ្សាយបន្ថែម អោយបានទូលំទូលាយ ដល់បងប្អូនយោធិនពិការ ដែលរស់នៅក្នុង មជ្ឈមណ្ឌល សូមឱ្យបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្កា ទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជំងឺកូវីត១៩នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា បានថ្លែងក្នុងកិច្ចប្រជុំថា៖ បញ្ហាកូវីដ១៩ នៅតែជាបញ្ហាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប ហើយ វាតែងតែនៅក្បែៗយើងនិងបង្ករផលប៉ះពាល់ដល់សុខភាពយើងភ្លាមបើសិនជាយើងមានការធ្វេសប្រហែស។
សូមបងប្អូន រួមគ្នាបង្កើនការយកចិត្តទុកដាក់ ទប់ស្កាត់ឪ្យបានខ្លាំងក្លាដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ កុំឱ្យមានការរីករាលដាលជំងឺនេះនៅក្នុងសហគមន៍ ពលរដ្ឋត្រូវតាមដានសកម្មភាព ប្រជាពលរដ្ឋចេញចូលក្នុងសហគមន៍ ជួបប្រាស្រ័យទាក់ទង ត្រូវរក្សាគម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះពីគ្នា និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោបានជាប់ជាប្រចាំ។ចំពោះពលរដ្ឋដែលចូលមកស្នាក់នៅថ្មី ក្នុងសហគមន៍ ត្រូវរាយការណ៍មកអជ្ញាធ័មូលដ្ឋាន ដើម្បីធ្វើចត្តាឡីស័គ ១៤ថ្ងៃជាមុនសិន ។
ពលរដ្ឋទាំងអស់គ្នា សូមចូលរួមអនុវត្តន៍ជាប្រចាំ នូវគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព ដើម្បីភាពសុខសាន្តក្នុងមូលដ្ឋាន និង បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនជានិច្ចនូវការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្កា ទប់ស្កាត់ និងការពារខ្លួនពីការឆ្លងជំងឺកូវីត១៩នេះ ៕