ករណីអំពើលួច យកអំពូលភ្លើង និងដុំទប់ភ្លើងកាំមេរ៉ាសុវត្ថិភាព

ស្តីពីករណីអំពើលួច យកអំពូលភ្លើង និងដុំទប់ភ្លើងកាំមេរ៉ាសុវត្ថិភាព

កើតហេតុថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៥ម៉០០នាទីទៀបភ្លឺ   នៅចំណុចអតីតហាងខារ៉ាអូខេមេហ្គាវើល ផ្ទះលេខ១៦៦  ផ្លូវ២៧១  ភូមិក្បាលទំនប់១  សង្កាត់  បឹងទំពន់ទី២   ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

-ជនសង្ស័យឈ្មោះ  សាន្ត   ម៉ាប់  ភេទប្រុស   អាយុ២៦ ឆ្នាំ   ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) 

-ជនសង្ស័យឈ្មោះ   ឆិល  រ៉ាវុធ   ភេទប្រុស   អាយុ ២៤ ឆ្នាំ   ជនជាតិខ្មែរ  ទីលំនៅផ្ទះលេខ៥២៤ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៣  សង្កាត់បឹងទំពន់ទី២  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) 

💢ជនរងគ្រោះឈ្មោះ  ខិត  សុភក្តិ  ភេទ  ប្រុស  អាយុ  ២៧  ឆ្នាំ  ជនជាតិ  ខ្មែរ  ទីលំនៅផ្ទះលេខ  ០២   ផ្លូវ  ២៧១  ភូមិ  ក្បាលទំនប់២  សង្កាត់  បឹងទំពន់ទី២  ខណ្ឌ  មានជ័យ   រាជធានីភ្នំពេញ  មុខរបរ  បុគ្គលិកពេទ្យបញ្ញាសក្តិ (តំណាងឲ្យម្ចាស់អាគារ)     

             -វត្ថុតាងចាប់យក : ទុលឡឺវីសចំនួន ០២ ដើម , សោរចិញ្ចៀនលេខ១៧ ចំនួន ០១ ដើម , កន្ត្រៃកាត់ខ្សែភ្លើងចំនួន ០១ ដើម , ដង្កាប់ចំនួន ០២ ដើម , កូនកាំបិតចំនួន ០១ ដើម , ម៉ាលេតចំនួន ០១ ដើម (របស់ជនសង្ស័យឈ្មោះ ឆិល រ៉ាវុធ និងជនសង្ស័យឈ្មោះ សាន្ត ម៉ាប់)  និងអំពូលភ្លើង (ដាក់ក្រោមពិដាន់) ចំនួន ០៥ គ្រាប់ , ដុំទប់ភ្លើងរបស់កាំមេរ៉ាសុវត្ថិភាពចំនួន ០២ គ្រឿង (ជារបស់ជនរងគ្រោះ) ។  

 *ហេតុការណ៍ ៖ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៥ម៉០០នាទីទៀបភ្លើ កម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានសង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ លុះមកដល់ចំណុចអតីតហាងខារ៉ាអូខេមេហ្គា ផ្លូវ ២៧១ ភូមិ ក្បាលទំនប់១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដែលបានបិទទ្វារទុកចោល ស្រាប់តែមានជនសង្ស័យចំនួន ០៣ នាក់ឈ្មោះ សាន្ត ម៉ាប់ ភេទ ប្រុស អាយុ ២៦ ឆ្នាំ , ឈ្មោះ ឆិល រ៉ាវុធ ប្រុស អាយុ ២៣ ឆ្នាំ និងឈ្មោះ ញ៉ាញ់ ភេទ ប្រុស អាយុ ៣០ ឆ្នាំបានចូលទៅធ្វើសកម្មភាពយកទ្រព្យសម្បត្តិនៅក្នុងអាគារនោះ ឃើញដូចនោះសមត្ថកិច្ចយើងបានចូលទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ឈ្មោះ សាន្ត ម៉ាប់ និងឈ្មោះ ឆិល រ៉ាវុធ ព្រមទាំងចាប់យកវត្ថុតាងដូចជា : ទុលលឺវិសចំនួន ០២ ដើម , សោរចិញ្ចៀនលេខ១៧ ចំនួន ០១ ដើម , កន្ត្រៃកាត់ខ្សែភ្លើងចំនួន ០១ ដើម , ដង្កាប់ចំនួន ០២ ដើម , កូនកាំបិតចំនួន ០១ ដើម , ម៉ាលេតចំនួន ០១ ដើម (ជារបស់ជនសង្ស័យឈ្មោះ ឆិល រ៉ាវុធ និងឈ្មោះ សាន្ត ម៉ាប់)  និងអំពូលភ្លើង (ដាក់ក្រោមពិដាន់) ចំនួន ០៥ គ្រាប់ , ដុំទប់ភ្លើងរបស់កាំមេរ៉ាសុវត្ថិភាពចំនួន ០២ គ្រឿង (ជារបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី២ រហូតដល់វេលាម៉ោង ០៧ម៉០០នាទី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ទើបឈ្មោះ ខិត សុភក្តិ ភេទ ប្រុស អាយុ ២៧ ឆ្នាំ (តំណាងឱ្យម្ចាស់អាគារ) បានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង ចំណែកបក្ខពួកជនសង្ស័យឈ្មោះ ញ៉ាញ់ ភេទ ប្រុស អាយុ ៣០ ឆ្នាំបានរត់គេចខ្លួនបាត់ ។

 *បច្ចុប្បន្នជនសង្ស័យឈ្មោះ  សាន្ត  ម៉ាប់  និងឈ្មោះ   ឆិល  រ៉ាវុធ   ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី