ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​សក្កិ​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​

ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ​២០១៤ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​ពិធី ​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​សក្កិ​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត​ពោធិ៍សាត់​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​

ពោធិ៍សាត់ និង ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាន់ គឹម​សេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​​អត្តសញ្ញាណ​កម្ម និង​មាន​ការអញ្ជើញ រួម​ពី​កំលាំង​នគរបាល​ខេត្ត  ក្រុង ស្រុក​ឃុំ​និង​សង្កាត់ ក្នុង​ខេត្ត​ពោធិសាត់ ជាង​២០០​នាក់   ។ 

         លោក ឧត្តមសេនីយត្រី​សារុន​ចាន់ធី ស្នងការ​នគរបាល​ខេត្ត​ពោធិសាត់ បាន​ថ្លែង​នូវ​អំណរ​​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្ត​ដ៏​ឧត្តុង្គឧត្តម​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិ៏សាត់​និង​ឯកឧត្តម​ឧត្តមសេនីយ ឯក ចាន់ គឹម​សេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ដែល​ញ៉ាំង​ឲ្យ​ពិធី​
​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្ត​រ​សក្កិ​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់ ទទួលបាន​នូវ​មហា​កិត្តិយស​ដ៏​ក្រៃលែង   ។ ត​មក​លោក​វរសេនីយទោ  ប៉ាង​ផាន់​ណា​នាយរង​ការិតាលយ័​បុគ្គលិករាជធានី​ខេត្ត​បាន​អាន​អាន​នូវ​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង​ជូន​មន្ត្រីនករបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិសាត់​ចំនួន​៨​នាក់​ក្នុង​ស្នងការរង​ចំនួន​៣​រូប​នាយ​ការិយាលយ័​២​រូប​ជា​អធិការ​១​រូប​និង​អធិកា​រង​១​រូប និង​នាយ​ផ្នែក​១​រូប​និង​បំពាក់​ឋានន្ត​រ​សក្កិ​ជូន​មន្ត្រីនគរបាល​ចំនួន​៤​រូប​ក្នុងនោះ​ឋាន​:​វរ​:​សេនីយ​ទោ​ចំនួន ២​រូប ថ្នាក់​វរ​;​សេនីយ​ត្រី ១​រូប និង​ថ្នាក់​អនុសេនីយឯក​មួយរូប ។​
              មានមតិ​សំណេះសំណាល ឯកឧត្តម ឧត្តមសេនីយ៏ឯក ចាន់ គឹម​សេង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​ឯកឧត្តម​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកំលាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរ​​បាល​ខេត្ត​ពោធិ៍សាត់​ដែល​សម្រេច​ស្នារ​ដៃ​ដ៏​ធំធេង​ដែល​បាន​ស្តែងឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​កងកំលាំង​នគ​រ​បាល​យើង​គ្រប់​ជាន់ថ្នាក់ ទើប​ថ្ងៃនេះ​ធ្វើឲ្យមាន ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរ​សក្កិ​មន្ត្រីនគរបាល​ជាតិ​ក្នុង​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​យើង​ក្នុង​ថ្ងៃ​នេះ​ដែលអ​គ្គ​​ស្នងការ​នគរបាល​ជាតិ​ក៏​ដូច​ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​នូវ​ទំនុកចិត្ត​ក្នុង​ការដឹកនាំ​ធ្វើ​យ៉ាងណាឲ្យ​​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទទួល​នូវ​ភាពសុខសាន្ត​ដោយ​មិន​ត្រូវ​យក​រឿង​តូចតាច​ពូត​ឲ្យទៅ​ជា​រឿង​ធំ ដោយ​មិន​ត្រូវ​យក​តួរ​នាទី ជា​នគរបាល ជា​ការប្រកបមុខរប​បរ​រកស៊ី ។​

1 2 3