ម៉ូតូ Honda Beat បុករថយន្តHilux revo ពីចំហៀង ពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចុងក្រោយស្មេីគ្នា

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ Honda Beat បុករថយន្តHilux revo ពីចំហៀង ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ៣១០ កែងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Honda Beat ពណ៌ឈាមជ្រូកលាយស ពាក់ស្លាកលេខ តាកែវ 1W- 5485 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក Toyota Hilux revo ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2BB -8020 បេីកបរដោយបុរសម្នាក់ជនជាតិចិនធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកេីតមកលិច ដែលកំពុងឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសបាក់ភ្លៅឆ្វេង ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ។

ក្រោយកេីតហេតុ ភាគីខាងរថយន្តខាងលេីមិនបានទៅណានោះទេ រហូតសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ចុះមកដល់ ព្រមទាំងម្ដាយភាគីម៉ូតូរងគ្រោះមកដល់ ផងដែរ ។ ប៉ុន្តែចុងក្រោយ ភាគីខាងម៉ូតូដឹងខ្លួនខុស ព្រោះជិះម៉ូតូទៅបុករថយន្តចំពាក់កណ្ដាលឲ្យរងការខូចខាត ហេីយខ្លួនក៏រងរបួស ធ្ងន់ផងនោះ ទេីបសុំស្មេីគ្នា ដោយយកម៉ូតូនិងរថយន្តទៅជួសជុលរៀងៗខ្លួន ដេីម្បីបញ្ចប់រឿងនៅនិងកន្លែង ៕