​អជ្ញាធរ​ខេត្តសៀមរាប​គួរ​ពិនិត្យ​កុងត្រូល​មួយចំនួន​មាន​ភាពមិនប្រក្រតី​

0

​សៀមរាប​៖ កុងត្រូល​នៅតាម​ដងផ្លូវ​សេដ្ឋកិច្ច​មួយចំនួន​នៃ​ខេត្តសៀមរាប​កំពុង​បង្ក​ភាព​ភ័យ​ ​ខ្លាច​ដល់​ពលរដ្ឋ និង ភ្ញៀវទេសចរ ខណៈ​ពួកគេ​បានធ្វើការ​បើករថយន្ត​ប្រដេញ​ដើម្បី​ទទួល​លាភសក្ការៈ ហើយ​ករណីនេះ ពលរដ្ឋ​ស្នើឱ្យ​អជ្ញាធរ​មាន​ចំណាត់ការ​ទៅតាម​ផ្លូវច្បាប់​។​ ​

 

​អ្នក​ដឹកអុស និង​ធ្យូង​លក់​នៅតាម​ផ្លូវ​ស្រុក​សូទ្រនិគម បាន​ប្រាប់ ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ឃើញ​មាន​រថយន្ត និង ម៉ូតូ​បើក​ប្រដេញ​គ្នា​យ៉ាង សស្រាក់ សស្រាំ​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​ជំរិត​ទា​លុយ​ពី​អ្នករកស៊ី គ្រប់​ប្រភេទ ដូចជា អ្នក​ដឹកអុស​ឬ ធ្យូង​ឡើយ ហើយ​ក្រុម​អ្នកបើករថយន្ត​ប្រដេញ​ទាំងនោះ​មិនដឹង​ជា​ជំនាញ ឬ អង្គភាព ខាង​ណា​ឱ្យ​ពិតប្រាកដ​នោះទេ​។​ ​ជុំវិញ​ការលើកឡើង​ពី​ក្តីកង្វល់​របស់​ពលរដ្ឋ​ខាងលើ​នេះដែរ គាត់​បាន​សំណូមពរ ឱ្យ​អា​ ​ជ្ញ​ធរ​ជុំវិញ​ខេត្ត​មេត្តា​តាមដាន និង ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ជន​ទាំងនោះ​ផង ព្រោះ​ពួក​ ​គេ​ប្រព្រឹត្តិ​ផ្ទុយ​ពីបទ​បញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាពិសេស ក្រុម​ទាំងនោះ​ ​កំពុង​បង្ក​ការភ្ញាក់ផ្អើល​និង​ភ័យខ្លាច​ដល់​ពលរដ្ឋ និង ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​។​P1040561

​ ​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម ស្តីទី បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​២៩​ខែកក្កដា​នេះ​ថា បញ្ហា កុងត្រូលជជុះ​នៅតាម​ដងផ្លូវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្រុក​សូទ្រនិគម​នេះ មានច្បាប់​តែមួយ​កន្លែង​ទេ របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជីក្រែង​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ រី ជា​អ្នកប្រចាំការ ប៉ុន្តែ​ជុំវិញ​ករណី​ខាងលើនេះ លោក និង ធ្វើការ​អ​ញ្ចើ​ញ​មក​សួរ​នាំនៅ​សាលាស្រុក​។ លោក​បន្តថា ចំពោះ​កន្លែង​ផ្សេងៗ​ដែល​គ្មាន​ច្បាប់ទម្លាប់​ហើយ​ឈរជើង​នៅ​ទឹកដី​ស្រុក​សូទ្រនិគម លោក និង ចាត់​កម្លាំង​ឱ្យ​ចុះ​បោសសំអាត​ដើម្បីឱ្យ​សមស្រប​ទៅតាម​បទបញ្ជា​របស់​ប្រមុខ​រា​ជ្ញ​រដ្ឋាភិបាល​។​ ​ ​

លោក ស៊ិ​ក ប៊ុន ស៊ិន អភិបាលស្រុក​ស្វាយ​លើ​បាន​បំភ្លឺ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ​ថា នៅ​ស្រុក​ស្វាយ​លើ ស្នាក់ការ​ដែលមាន​ច្បាប់​មាន​ចំនួន​២ របស់​រដ្ឋបាល​ព្រៃឈើ​ចំពោះ​កន្លែង​ផ្សេងៗ​ទៀត លោក មិន​បានដឹង​នោះទេ ប៉ុន្តែ​លោក និង មាន​ចំណាត់ការ​ចំពោះ​ទៅលើ​កន្លែង​ដែល​អត់​មានច្បាប់​ទាំងនោះ​។ ស្រដៀង​គ្នា​នោះដែរ​លោក សូរ សុន អភិបាលស្រុក​បន្ទាយស្រី​បាន​ប្រាប់ថា លោក និង ចុះ​ល្បាត​ជាមួយ កម្លាំង​ប៉េ​អ៊ឹម ដើម្បី​តាមដាន ភាព​ ​មិន​ប្រក្រតី ដែល​កើតមាន​នៅក្នុង​ទឹកដី​ស្រុក​បន្ទាយស្រី ដោយ ឡែក ចំពោះ​សមត្ថកិច្ច​មួយ​ ​ចំនួន​ដែល ចុះមក​គ្មាន​ច្បាប់ទម្លាប់ លោក និង មាន​វិធានការ​ទប់ស្កាត់​ជាមិនខាន​។​P1040517

​ លោក ភូ សំអាត អភិបាលស្រុក​ប្រាសាទបាគង បាន​ប្រាប់ថា នៅ​ស្រុក​របស់លោក មាន​ស្នាក់ការ​មួយ​នៅ​កែង​ផ្លូវ​ហា​វ៉េ នោះ​មិនទាន់​មានច្បាប់​ទំលាប់​ត្រឹមត្រូវ​នេះ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ ចាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ប៉ុណ្ណោះ ចំណែក ការដាក់​កុងត្រូល​ដើម្បី​តាម​ប្រ​ម៉ាញ់​នោះ លោក នឹងមាន​វិធានការ ប្រសិនបើ​មាន ករណីនេះ​មែន ។​ ​បញ្ហា​កុងត្រូលជជុះ​គឺជា បញ្ហា​ដ៏​ក្តៅគគុក​មួយ ដែល​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់​ ​ថ្នាក់ គួរតែ មាន​វិធានការ ឱ្យបាន​តឹងតែង ចំពោះ ជន​ណា ដែល​ប្រព្រឹត្តិ​ផ្ទុយ​ពីបទ​បញ្ជា​របស់​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ហើយ​ដើរ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​តាមតែ អំពើ​ចិត្ត ឱ្យ​វិលត្រឡប់ មករក​ភាពត្រឹមត្រូវ​ណាមួយ​ឡើងវិញ​៕