អជីវករលក់សាច់ជ្រូកអះអាងថា សត្តឃាតសត្វស្រុកស្ទោងយកលុយលើសសៀវភៅបន្ទុក សាច់ជ្រូកគោក្របី ដែលកាប់នៅតាមផ្ទះ ពុំបានពិនិត្យគុណភាពសាច់ពីសំណាក់ពេទ្យសត្វឡើយ

0

ខេត្តកំពង់ធំ៖ ក្រុមអជីវករលក់សាច់ជ្រូក គោ ក្របី រួមទាំងប្រជាពលរដ្ឋ សម្តែងនូវការព្រួយបារម្ភណ៍ ជម្ងឺផ្សេរៗដែលកើតឡើងដោយសារសាច់សត្វ ដោយសារ តែសាច់ជ្រូក គោ ក្របី ដែលបានកាប់នៅតាមផ្ទះ ដែលមិនចូលមកក្នុងទីតាំងសត្តឃាត ត្រូវបានដាក់ជាហូរហែរ ពេញផ្សារដោយ ពុំមានការត្រួតពិនិត្យគុណភាពសាច់ឡើយ ហើយថែមទាំងយកលុយភាស៊ីកាប់ជ្រូកគោក្របី លើសសៀវភៅបន្ទុកទៀតផង។

យោងតាមរបាយការណ៍ របស់ការិយាល័យ ផលិតកម្ម បស្សុព្យាបាលសត្វ ខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុង​ស្រុកស្ទោង មានឈ្មោះ អ៊ាង អាន ជាម្ចាស់សត្តឃាតស្រុកស្ទោង ចំពោះសេវាកម្មត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាត ជ្រូក១ក្បាល/១៥០០រៀល និងគោ-ក្របី ១ក្បាល/២០០០រៀលចំពោះឃុំឆ្ងាយណែនាំឲ្យ ស្នើសុំបង្កើតសត្តឃាតរណបតាមឃុំផ្សេងៗ ដើម្បីងាយស្រួលបងប្អូនអាជីវករ តែម្ចាស់គាត់មិនសហការជាមួយជំនាញឡើយ ចំពោះបញ្ហាអនាម័យជំនាញនិងអនុវត្តវិធានការច្បាប់ ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ការិយាល័យផលិតកម្ម និងបសុព្យាបាល) បានរំលេចថា លោក អ៊ាង អាន អ្នកវិនិយោគសត្តឃាតដ្ឋានស្រុកស្ទោង  ដែលមានលោក ឈ្មោះ ឡេង ហេង និងឈ្មោះ នៅ ឈាងលឿន ជាអ្នកប្រមូលភាស៊ី ក្រោយពីមានការចុះស៊ើបអង្កេត ពីសកម្មភាពការប្រមូលភាស៊ីសត្តឃាតស្រុកស្ទោងគឺពុំបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដូច មានចែងក្នុងសៀវភៅបន្ទុក និងកិច្ចសន្យាស្តីពីការធ្វើអាជីវកម្មភាស៊ីសត្តឃាតស្រុកស្ទោង ខេត្តកំពង់ធំឡើយ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បស្សុព្យាបាលសត្វ ខេត្តកំពង់ធំ បានបន្តថា ទីតាំងនេះមិនមានអនាម័យទីតាំងសត្តឃាតសត្វប្រព័ន្ធលូជុំវិញការិយាល័យផលិតកម្ម និងបសុព្យាបាលបានណែនាំច្រើនលើក ច្រើនសារប៉ុន្តែភ្នាក់ងារទាំងពីរខាងលើដែលជាតំណាងឲ្យម្ចាស់សត្តឃាតស្រុកស្ទោង នៅតែមិនព្រមអនុវត្ត ដូច្នេះ មន្ត្រីជំនាញអង្គភាពផលិតកម្ម និងព្យាបាល បញ្ឈប់ការប្រមូលថ្លៃភាស៊ីសត្តឃាត ដែលខុសពីសៀវភៅបន្ទុក ត្រូវផ្តល់របាយការណ៍ជាក់ស្តែងប្រចាំថ្ងៃពីចំនូរសត្វ និងការដឹកជញ្ជូនសត្វស់ចូលទីសត្តឃាតដ្ឋាន ជូនការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ត្រូវបាញ់ថ្នាំសម្លាប់មេរោគ ធ្វើអនាម័យ បរិវេណជុំវិញសត្តឃាតដ្ឋាន ធ្វើឡដុតកំទេចកាកសំណល់ចោល ។

ឡេង ហេង ដែលជាអ្នកប្រមូលភាស៊ីសត្តឃាត ស្រុកស្ទោង បានឲ្យដឹងថា បើតាមសៀវភៅបន្ទុក ជ្រូកមួយក្បាលត្រូវយកភាស៊ី៧៥០០រៀល គោ ៩៥០០រៀល តែដោយមានការឯកភាព ពីថ្នាក់ដឹកនាំស្រុក និងអជីវករ និងពេទ្យសត្វ រួមទាំងថ្លៃអុស ថ្លៃកម្លាំងពលកម្ម ក៏បានព្រមព្រៀងគ្នា សម្រេចយកជ្រូកមួយក្បាល ១៣៥០០រៀល  គោ មួយក្វាល ២៤០០០ លោកបន្តថា ធម្មតាតែធ្វើការគឺត្រូវការថ្លៃពលកម្មខ្លះហើយ ចំណែកលុយដែលនៅសល់ បានយកលុយមកជួយឧបត្ថម្ភដល់សាលាស្រុកស្ទោង ចំណែកអ្នកកាប់នៅតាមភូមិ ដោយមិនបានដឹកយកពិនិត្យ គុណភាពសាច់ ដើម្បីការពារនូវសត្វមានជម្ងឺផ្សេងៗ នៅទីតាំងសត្តឃាតសត្វ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ។

ដោយ ប៊ុន រដ្ឋា