អាជ្ញាធរ​និង​កម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​ស្រុក​នៃ​ខេត្តបន្ទាយមានជ័យ​និ​ងខេត្ត​ស្រះកែវ​ប្រទេស​ថៃ​បានរួម​គ្នា​ដាំ​ដើមឈើ​នៅ​ព្រំដែន​ស្រុក​តា​ប្យា​នៃ​ខេត្ត​ស្រះកែវ​នៅថ្ងៃនេះ​។​

0

ស្រះកែវនិង បន្ទាយ​មាន​ជ័​យៈ ព្រៃឈើ​មាន​សារៈសំខាន់​ណាស់ សម្រាប់​មនុស្ស​និង​សត្វ មិន​ថា​ប្រទេស​ណា ក៏បាន​ផ្តោត​នូវ​សារៈសំខាន់​និង​យកចិត្តទុកដាក់​បំផុត ក្នុងការ​ថែរក្សា​និង​អ​ភរ​ក្ស​ព្រៃឈើ និង​ជម្រុញ​ឲ្យ មាន​ការដាំដុះ​ដើមឈើ​ឡើងវិញ ដើម្បី​ជាការ​តាប​ស្នង​និង​ព្រៃឈើ​ដែល​បាន​រិច​រិល​។​ ​Snapshot[13]

ជាក់ស្តែង អាជ្ញាធរ​ថៃ បាន​ប្រារព្វ​ពិធី​ដាំ​កូនឈើ នៅ​ស្រុក​តា​ផ្យា ខេត្ត​ស្រះកែវ ព្រះរាជាណាចក្រ​ថៃ ព្រមទាំង​បាន​អញ្ជើញ លោក​ឩ​ត្ត​ម​សេនី​យ៏​ត្រី​ភ្ល​ន់​តារា​មេបញ្ជាការ​យោធា​ខេត្តបន្ទាយមានជ័យ​ឲ្យ​ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ ដើម្បី​រួមគ្នា​ផ្សាភ្ជាប់​នូវ​ចំណងមិត្តភាព ក៏ដូចជា​ការរួម​គ្នា​ថែរក្សា​អភិរក្ស​ព្រៃឈើ រវាង​ប្រទេសជិតខាង កម្ពុជា និង​ថៃ ។​ ​Snapshot[10]

ពី​ធី​ដ៏​អ​ធឹ​ក​អ​ធ័​ម​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ខ្ពង់ខ្ពស់​ពី​សំណាក់​លោក​មេបញ្ជាការ​ភូមិភាគ​ថៃ និង អង្គភាព​យោធា​ថ្នាក់ដឹកនាំ​ភូមិភាគ​៥ អមដំណើរ​ដោយ គណៈបញ្ជាការ​ឯកភាព​ខេត្ត ខេត្តបន្ទាយមានជ័យ ដោយមាន​ការគាំទ្រ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង ប្រទេស​ទាំងពី ដោយ​ឯកឧត្តម អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​ឯកឧត្តម បាន​យល់​ពី​តំលៃ​និង​គុណប្រយោជន៍ ដ៏​មាន​សារៈសំខាន់​ដែល​បានមកពី​ព្រៃឈើ ដោយឡែក​ព្រៃឈើ​អាច​ខ្វះ​មនុស្ស​បាន តែ​មនុស្ស​មិនអាច​ខ្វះ​ព្រៃឈើ​បាន​នោះទេ មនុស្ស​យើង​ត្រូវការ​ព្រៃឈើ ចាប់តាំងពី​កើត​រហូតដល់​ស្លាប់ ។​ ​Snapshot[11]

ចំណែក​កូនឈើ ដែល​ត្រូវបាន​នាំយកមក​ដាំ គឺជា​កូនឈើ​ប្រភេទ​នាងនួន ឈើ​បេង ឈើ​គគី និង​កូនឈើ​ភេទ​មានដម្លៃ​ផ្សេងទៀត​សរុប​ចំនួន​៧០០​ដើម ដែល​ត្រូវបាន​ដាំ​នៅ​ស្រុក​តា​ប្យា​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។​ក្នុងន័យ​រក្សា​ចំណងមិត្តភាព​ក៏ដូចជា​កិច្ចទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ​ទ្វេ​ឡើង​ស្រប​នឹង​គោលដៅ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​យើង​ឬ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​គឺ​ព្រំដែន​មាន​សុខសន្តិភាព​ការអភិវឌ្ឍ ក្នង​នាម​ប្រទេស​ជា​សមាជិក​អាស៊ាន ​។

ដោយ គៀន ចាន់ហ៊ីន