លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើននាំយកអំណោយកាកបាទក្រហមឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទជួបគ្រោះថ្នាក់ចរាចរណ៏

0

ខេត្តព្រះសីហនុ៖ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ រូមនិងមន្រ្តីសាខា អនុសាខានារសៀល ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២០ នេះ បាននាំអំណោយមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា ជូនដល់អ្នកស្ម័គ្រ ចិត្ត សាខាកាកបាទក្រហមចំនួនគ្រូសារ ដែល រងគ្រោះថ្នាក់ ចរាចរណ៏កំពង់សម្រាក់ព្យាបាល ។
.ជនរងគ្រោះ មានឈ្មោះ ១.លោកស្រី ឡេង សុខា រស់នៅភូមិ៣ សង្កាត់លេខ៣ និងលោក អេង ពិសី កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យសេតេ ក្រុងព្រះសីហនុ។អំណោយដែលផ្តល់ជួនក្នុងមួយគ្រូសារ រូមមាន៖ អង្ករ៣០ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) កន្ទេល១ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកសុទ្ធ ១កេះ អាវចំនួន ៥ ខោខ្លី ១ សាប៊ូ ២ដប ស្បែកជើង ១គូរ ប៊ីចេង ១គីឡូ. ប្រេងឆា ១លីត្រ ច្រាសដុសធ្មេញ ១ដើម.ថ្នាំ ដុសធ្មេញ ១ដប និងថវិកាមួយចំនួន ក្នុងនោះដែរលោកជំទាវ អ៊ូ ធីតាពៅ និងសប្បុរសជនចូលរួម បានឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួនមួយចំនួនផងដែរ
.ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកអាណិតអាសូរ ក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
.ជាមួយគ្នានោះ លោកជំទាវ កូបានធ្វើការ ណែនាំ ផងដែទៅដល់ ក្រុមគ្រូសារជនរងគ្រោះ ចូលរួមពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការ ផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕នាគសមុទ្រ