​​សង្កាត់រដ្ឋបាល​ជលផល​ត្បូងឃ្មុំ ចុះបង្ក្រាប​បទល្មើស​នេសាទ បឹង​ក្រចាប់​

0

​ត្បូងឃ្មុំ​៖ កម្លាំង​សង្កាត់រដ្ឋបាល​ជលផល​ត្បូងឃ្មុំ សហការ​ជាមួយ កម្លាំង​អាជ្ញាធរ​ឃុំ​ជី​រោទិ៍​ទី​២ ប៉ុស្តិ៍​រដ្ឋបាល និង សហគមន៍​នេសាទ​សាមគ្គី​វត្ត​ឃ្មង់ ចុះបង្ក្រាប បទល្មើស​នេសាទ ចំណុច​បឹង​ក្រចាប់ ស្ថិតក្នុង​ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៤ នេះ ។​ ​???????????????????????????????

​លោក គឹម ដា​រិ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា បន្ទាបពី​លោក​ទទួល​ព័ត៌មាន​ថា មាន​បទល្មើស​នេសាទ ចំណុច​ខាងលើ​ភ្លាម លោក​បាន​រាយការណ៍​ទៅ​លោកនាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល ដើម្បី​សុំ​គោលការណ៍​បង្ក្រាប​បទល្មើស​ជាក់ស្តែង មានការ​ឯកភាព នឹង ដាក់បទបញ្ជា លោក​បាន​ដឹកនាំ​កម្លាំង​សហការ​ខាងលើ​ចុះបង្ក្រាប ជា​លទ្ធផល កម្លាំង​រឹបអូស​ដកហូតយក​វត្ថុតាង​បាន រួមមាន លូរ​ស្បៃ​មុង​ចំនួន​???????????????????????????????

១៦​មាត់ របាំង​ស្បៃ​មុង​ប្រវែង​២៦០០​ម៉ែត្រ បង្គោល​ចំនួន​១៨២​ដើម និង​លែង​កូន​ត្រី​ចំរុះ​ក្នុង​បឹង​ធម្មជាតិ​ជាង​២០​គីឡូក្រាម​ផងដែរ ។​ ​ ​លោកនាយ​បាន​បន្តទៀតថា ជា​ទិសដៅ​សង្កាត់រដ្ឋបាល​ជលផល​ត្បូងឃ្មុំ នឹង​បង្ក្រាប​បទល្មើស ដាក់​របាំង​ស្បៃ​មុង និង លូរ​ស្បៃ​មុង យ៉ាង​ក្តៅគគុក​ជា​បន្តបន្ទាប់​ថែមទៀត ៕ ​សាន វិ​ឡែ​ម ២៩.០៧.២០១៤