រថយន្តម៉ាស់ស្ដាប៉ះជាមួយម៉ូតូបណ្ដាលឲ្យរងរបួសធ្ងន់

កំពត៖ថ្ងៃទី៩ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៥និង១០នាទីមានករណីគ្រោះថ្នាក់កើតឡើងត្រង់ចំណុកភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្ទូវជាតិលេខ៣ គីឡូម៉ែត្រ១២៥និង១២៦ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា។
១/-បង្ករឡើងដោយរថយន្ដម៉ាកម៉ាស្តា(MAZDA pickup)ពណ៍សផ្លាកលេខភ្នំពេញ 2AL-9827 ធ្វេីដំណើរពីទិសខាងកើតទៅទិសខាងលិច រួចបត់ឆ្វេង បើកបរដោយ ឈ្មោះ ស៊ុង ប៉ាវ ភេទ ប្រុសអាយុ ២២ឆ្នាំមានទីភូមិវើនសៃ ឃុំវើនសៃ ខេត្តរតនះគីរី(មកស្នាក់នៅភូមិល្អាង ឃុំល្អាង)។
២/-ម៉ូតូរងគ្រោះ ម៉ាក ហុងដា សេរី២០១៨ ពណ៏ខ្ខៅពាក់ផ្លាកលេខ ព្រះសីហនុ1G -8359 ធ្វើដំណើរស្របទិសគ្នា បើកបរក្នុងល្បឿនលឿនបើកដោយ ឈ្មោះបេង ប៊ឿន ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់បានបញ្ជូនទៅពេទ្យ។អ្នករួមដំណើរមាន ឈ្មោះ យ៉ា កុសល ភេទ ប្រុស អាយុ២៥ឆ្នាំ របួសស្រាល ពាក់មួកសុវត្ថិភាពទាំង២នាក់និងមានទីនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត។
+ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដងទង់ រងចាំធ្វើការដោះស្រាយតាមនីតិវិធី។