នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ :រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ០៩ និង ០០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ត្រង់ចំនុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖ ទី១- ជនសង្ស័យឈ្មោះ គឹម ភក្រ្តា ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទី២- ជនសង្ស័យឈ្មោះ សុង ធី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី៣- ជនសង្ស័យឈ្មោះ ឡង់ ស្រីណាក់ ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដកហូតបានវត្ថុតាង:
– ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច
– ម៉ូតូមួយគ្រឿងហុងដា CBR125 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI.8710
-ឧបករណ៍ជក់គ្រឿងញៀន ០១ កំប្លេរ ។

បច្ចុប្បន្ននេះ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញខណ្ឌ ច្បារអំពៅ កសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមច្បាប់ ៕