ថយន្ត​ពី​គ្រឿង​បើក​ប៉ះគ្នា​នៅ​ចំណុច​មុខ​ប៉ុ​សិ៏​នរគ​បាល​ផ្សារ​ដើម​គរ រង​កាច​ខូចខាត​

0

​ភ្នំពេញ​៖ រថយន្ត​កូរ៉េ​មួយគ្រឿង បាន​បើក​ប៉ះ​និង​រថយន្ត​កូរ៉ូឡា​មួយគ្រឿង​រង​កា​ខូចខាត ផ្នែក​ខាងមុខ កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី​យប់​ឈានចូល​ថ្ងៃទី​២១​ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច មុខ​ប៉ុ​សិ៏្ត​នរគ​បាល​ផ្សារ​ដើម​គរ តាម​បណ្ដោយ​ផ្លូវ​២១៥ កែង​ផ្លូវ ២៣០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2L – 2690 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កែង​ផ្លូវ ២៣០ ស្រាប់​តែមាន រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U- 6134 ដែរ​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម ដំណើរ​ជាមួយ​បុរស​ម្នាក់ទៀត បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ហើយ​បត់​ស្តាំ​មិន​ប្រ​យ​ត្ន័ ក៏បាន​ទៅ​ប៉ះ​និង​រថយន្ត​កូរ៉ូឡា​បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​គាប់​ជាប់​គា្ន​រង​កា​ខូចខាត​ទាំងសងខាង​។​

​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ​និង​ធ្វើការ​សម្របសម្រួល​ដោយ​តម្រូវ​ឲ្យ​ភាគី​ខាង​រថយន្ត​កូរ៉េ​ចេញថ្លៃ​ខូចខាត​ទៅលើ​ភាគី​ខាង​រថយន្ត​កូរ៉ូឡា​ដើម្បី​បញ្ចប់រឿង​ដោយ​ព្រោះ​មិន​ចង់​វែងឆ្ងាយ​តទៅទៀត​៕ ​Image1 Image2