រថយន្ត២គ្រឿងព្រលះគ្នាពេញទំហឹងបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុងសំណាងល្អមិនមានមនុស្សគ្រោះថ្នាក់

0

ខេត្តព្រះវិហារ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែ បើកបរមិនប្រកាន់ស្តាំ បណ្តាលឲ្យព្រលះគ្នា ពេញទំហឹង ខណៈពេលដែលរថយន្ត ទាំង២គ្រឿងបើកបរក្នុងស្ថានភាពបញ្ច្រាស់ទិសគ្នា មិនបានប្រុងប្រយ័ត្នបណ្ដាលឱ្យ បុកពីចំហៀង ខូចខាតស្ទើរទាំងស្រុង តែសំណាងល្អ មនុស្សបីនាក់ដែលរួមដំណើរ មិនគ្រោះថ្នាក់ដល់ អាយុជីវិត តែព្រលឹងចេញពីខ្លួនខណៈពេលគ្រោះថ្នាក់ ។

ករណីគ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២១ វេលាម៉ោង៣កន្លះទាបភ្លឺ នៅចំណុចផ្លូវជាតិលេខ៦៤ផ្លូវកោងចំណុចផ្លូវចូលក្រុមហ៊ុនចិន ស្ថិតនៅក្នុងភូមិ ស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ ដែលបានបង្ករឡើងដោយរយន្ត២គ្រឿង ទី១ រថយន្តម៉ាកកាមរី ៩៥ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ សៀមរាប 2A- 67 74 (ខូចខាតធ្ងន់ បែកកង់ខាងមុខ) អ្នកបើកបរមានឈ្មោះរ៉ាត់ ភេទប្រុស អាយុ 44 ឆ្នាំ នៅស្រុកសូនិគម ខេត្តសៀមរាប ចំណែកទី២ រថយន្តម៉ាកវីហ្កោពណ័ ត្រីអ៊ី ខេមរភូមិន 02
2.. 8371។
យោងតាមតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តខេមរភូមិន្ទ បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំនុចផ្លូវកោង វ៉ាក់អឺនឹងកាម៉ារី ហើយក៏បានររ៉េចង្កូត មកបុកខាងស្ដាំ រថយន្តកាម៉ារី  ក្រោយពេលហេតុជនបង្ករដែលចាតៃកុងឡានខេមរភូមិន្ទបានចុះពីលើឡានហើយ រួចរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

តាមការឲ្យដឹងពី ម្ចាស់រថយន្តកាម៉ារី បានឲ្យដឹងថា គាត់បានមកដឹកអ្នកជំងឺ ពីឃុំស្រយង់ដើម្បីយកទៅព្យាបាលនៅពេទ្យខេត្តសៀមរាប លុះមកដល់ចំ​នុចផ្លូវកោង ក៏មានគ្រោះថ្នាក់តែម្តង តែអ្នកជំងៃក្រោយពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ អាការគ្រាន់បើជាងមុន តែទោះយ៉ាងណាក៏ដឹកបន្តទៅពេទ្យដើម្បីព្យាបាលដដែល  ក្រោយពីបានសម្របសម្រួលនៅកន្លែងប៉ុស្តិ៍ស្រយង់ដេីម្បីបញ្ចប់រឿង។
ដោយ សែម ឡុំ