ដ្ឋ​បាល​ជលផល​ដឹកនាំ​ប៉ូលិស​និង​ប្រជា​សហគមន៍​នេសាទ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​អ​តី​តះ​ទ្បូ​តិ៍​លេខ​២

0

​បន្ទាយ​មាន​ជ័​យះ​មន្ត្រីរដ្ឋបាល​ជលផល​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​និង​ប្រជា​សហគមន៍​នេសាទ​ចុះ​ង្ក្រា​ប​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ក្នុង​ដែន​អ​តី​តះ​ទ្បូ​តិ៍​លេខ​២​នៃ​ឃុំ​សំបួរ​ស្រុក​ម​ហ្គ​ល​បូរី​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៣០ កក្កដា​២០១៤​។​ លោក ហ៊ី សេង​គ្រី នាយ​ធ្នែ​ក​រដ្ឋបាល​ជលផល​មង្គល​បូរី​បានអោយដឹងថា​ដោយ​ទទួលបាន​ព័​ត៍​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​រាយការណ៍​ថា​photo 1

មាន​បទល្មើស​នេសាទ​បានកើត​ទ្បើង​នៅ​ចំនុច​នៅ​ចំនុច​រហាល​សន្ទូង​និង​ ​ចំនុច​អូរ​ជីក​នៃ​ទីតាំង​ខាងលើ​លោក​ក៍បាន​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍​ឃុំ​សំបួរ​និង​កំ​សហគមន៍​នេសាទ រុះរើ​បាន​របាំង​ព្រួល​កាត់​អូរ​ចំនួន​២​កន្លែង​ប្រវែង​៦០​ម៉ែត្រ (​ព្រួល​ប្រវែង​៤០​ម៉ែត្រ )​បង្គោល​ចំនូ​ន​៥០​ដើម សាច់​មង​ប្រវែង​៥០​ម៉ែត្រ​ ​លប​ចំនួន​១១ លូ​ស្បៃ​មុង ១​មាត់ ។​ photo 2

លោក​បាន​បន្តទៀតថា​ការចុះ​បង្ក្រាប​នេះ​ធ្វើ​ទ្បើង​ជា​បន្តបន្ទាប់​និង​ជាច្រើនលើក​ផង​ដែល​ក្នុង​រដូវ​ហាម​នេសាទ​នេះ​។​ទោះបីជា​ការបង្ក្រាប​ពេលខ្លះ​បាន​ទាំង​មនុស្ស​ផង ដូចជា​កាលពី​ថ្ងៃទី​១៤ កន្លងទៅ​មនុ​ដ្ស​៤​នាក់​ត្រូវបាន​ចាប់បាន​ពេលដែល​កំពុង​ប្រើ​ឧបករណ៍​ឆក់​ត្រី​ក្នុង​កន្លែង​អភិរក្ស​ពូជ​ត្រី​រហាល​ដៃស្នា​ហើយ​បញ្ជូនទៅ​តុលាការ​យ៉ាងណា​ក៍​បទល្មើស​នេសាទ​នៅតែ​កើតមាន​។​ ឧបករណ៍​នេសាទ​ទាំងអស់​ដែល​បង្ក្រាបបាន​ខាងលើ​ត្រូវបានធ្វើ​ការបំផ្លាញ​និង​ដុត​កំ​ទេស​ចោល​៕ ​