ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានដាក់ចេញផែនការទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផែនការ ការងារយោធាសប្តាហ៍ទី៤ គិតចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់

0

ព្រះវិហារ៖នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដាក់ចេញផែនការទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីផែនការ ការងារយោធាសប្តាហ៍ទី៤ គិតចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការ តំណាងឧត្ដមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧។

ក្រោមវត្តមានអញ្ជើញចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នៃអង្គភាពវរសេនាតូចចំណុះទាំង៥ រួមនិងនាយទាហាន នាយទាហានរង សរុបចំនួន ៥៣នាក់។ បន្ទាប់ពីអនុសេនីយ៍ឯក ប៊ុន រីម ជំនួយការបូកសរុបការិយាល័យទី៣ បានឡើងរាយការណ៍លទ្ធផលការងារយោធាប្រចាំសប្ដាហ៍ទី៤ សម្រាប់ខែមករា ឆ្នាំ២០២១ និងដាក់ចេញផែនការទិសដៅអនុវត្តបន្តការងារយោធា សប្តាហ៍ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ចប់។

ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានសំដែងការកោតសរសើរ និងជម្រុញបន្ថែមទៅកាន់បណ្តាកងឯកភាពចំណុះទាំង៥ ត្រូវការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដី តាមដានក្តាប់គ្រប់សភាពការណ៍ដែលកើតមាន ឡើងក្នុងភូមិសាស្ត្រ ដែលអង្គភាពនីមួយៗទទួលខុសត្រូវ ទប់ស្កាត់ ដោះស្រាយឲ្យបានទាន់ពេលវេលា ដោយឈរលើគោលការណ៍ សាមគ្គីភាព រវាងប្រទេសភូមិផងរបងជាមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។

បន្ថែមពីនោះ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ក៏បានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងទាំងអស់នៅក្នុងអង្គភាព ក៏ដូចជាកងកម្លាំង នៃអង្គភាពវរសេនាតូចចំណុះទាំង៥ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនអោយបានល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕សួនលីណា