គ្រាប់មីន​ដែល​កប់​ក្នុង​ដី​ផ្ទុះ​កក្រើក​ខ​ណះ​គោយន្ត​កន្ត្រៃ​បរ​កិន​យុវជន​៣​នាក់​បាន​រងរបួស​ដា​ច់​ជើង និង​ខ្វាក់ភ្នែក

0

​ ​បន្ទាយមានជ័យ​: កាលពី​ម៉ោង​៣ រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងត្បូង ភូមិ​បឹង​ស្នោ ឃុំ​ស្រ​ក្រាម ស្រុក​ស្វាយចេក យុវជន​៣​នាក់ បាន​រងរបួស​ដាច់​ជើង និង​ខ្វាក់ភ្នែក ខណៈពេលដែល​ពួកគេ បាន​បើក​គោយន្ត​កន្ត្រៃ កិន​គ្រាប់មីន ដែល​កប់​ក្នុង​ដី បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក​ដី បង្ក​ឲ្យ​ភ្ញាក់ផ្អើល​មនុស្ស​ពេញ​ភូមិ ។​ photo1

ប្រភព​មន្ត្រី​យោធា​ការពារ​ព្រំដែន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទាំង​៣​នាក់​នេះ ទី​១-​ឈ្មោះ សាន សម្បត្តិ ( ហៅ​ញ៉​)​អាយុ​២២​ឆ្នាំ​នៅ​ភូមិ យាង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួស​បាក់ជើង​ម្ខាង និង​ខ្វាក់ភ្នែក និង​ទី​២-​ឈ្មោះ ប៉ាន សំណាង អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​យាង ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ រងរបួស​បាក់ដៃ​ស្ដាំ និង​ខ្នង និង​ទី​៣​ឈ្មោះ​ម៉ៅ មេ​៉​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ដី​ឡូ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ របួស​បាក់ជើង​ទាំងពី ឯ​រឺ​ម៉ក​គោយន្ត​ដាច់​ជា​២​កំណាត់​។

ហើយ​ការផ្ទុះ​នេះ ខណ​:​ពួកគេ​ទាំង​២​នាក់ ជិះ​គោយន្ត​កន្ត្រៃ ទៅ​ដឹក​ទឹក​យកមកប្រើ​ប្រាស់ ក៏​ជួប​នៅ​ឧប្បត្តិហេតុ ជាយថាហេតុ​នេះ​តែម្តង​។​ ប្រភព​ដដែល បាន​ឲ្យ​ដឹងថា គ្រាប់មីន​ដែល​ផ្ទុះ​នេះ ជា​ប្រភេទ​មីនតោន បន្សល់ទុក​ពី​សម័យ​សង្គ្រាម​។ ក្រោយពី​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ទៅដល់ ហើយ​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​៕​ដោយ​:​ឃិន គ​ន្ធា​photo4 photo3 photo2 (1)