​​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​បារម្ភ​ណ៏​ការ​គំរាម​ពី​ទឹកជំនន់​ព្រោះ​ផ្លូវ​ក្នុង ក្រុង​មួយចំនួន​បាន​លិច​ជា​បណ្តើរៗ​ហើយ​

0

​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​មាន​ក្តីបារម្ភ​ណ៏​ចំពោះ​ផលប៉ះពាល់ ពី​កំពស់​ទឹកទន្លេ មេគង្គ ព្រោះ​នៅ​ខែកក្កដា​ឆ្នាំ​២០១៤​នេះ មានកំ​រិត​កំពស់​ខ្ពស់ជាង​ខែកក្កដា​ឆ្នាំ​កន្លងទៅ ធ្វើ​ឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាន​លិច​ជា​បណ្តើរៗ ធ្វើឱ្យ​ពួកគាត់​ពិបាកធ្វើ​ចរាចរ​ណ៏ ឆ្លង​ទឹក​ទៅមក​ម្ដងៗ និង​ព្រួយ​ពី​សុវត្ថិភាព​របស់ខ្លួន​។​ ​ទឹកទន្លេ​មេគ​ង្ក​នៅ​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើងដល់​កំរិត​កំពស់​១០​ម៉ែត្រ​៥៥​នៅ​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៤​នេះហើយ​បើសិនជា​ឡើង ដូច​ពីរ​ថ្ងៃ​កន្លងមក​នោះ និង​ឈានទៅដល់ កំរិត​ប្រកាសអាសន្ន​១០​ម៉ែត្រ​៧០​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ណ៏​និង​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​។​DSCN0279

​កញ្ញា​សុភា អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​និយាយ​អះអាងថា​ទោះបី​ធ្លាប់​ជួបប្រទះ​ទឹកទន្លេ​មេគង្គ លិច​ជា​រៀងរាល់ឆ្នាំ​ក៍ដោយ ក៍​នៅតែមាន​ការភ័យខ្លាច​ដែរ នាង​ខ្ញុំ​មានការ​ព្រួយបារម្ភ​ណ៍​ច្រើន​ព្រោះ​អី​កាលណា​យើង​ឆ្លង​សាឡាង​អញ្ចឹង ទៅមក​ខ្លាច​មាន​គ្រោះថ្នាក់ ពីព្រោះ​អីយើ​ង​ជា​អ្នក​ឆ្លង​អញ្ចឹង​វា​ពិបាក​ធ្វើដំណើរ អ្នក​ឆ្ងាយៗ​អី​គេ​ខ្លាច​គ្រប់ៗ​គ្នា ហើយ​ខូចខាត​ដំណាំ​ដាំ​ដុះ​ច្រើន​ទៀត ដូចជា​នៅ​ភូមិ​ស្រែ​ឬ​ស្សី ជាដើម​លិច​អស់ហើយ ផ្លូវ​អី​ពេល​ហ្នឹង​ពិបាក ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​អាជ្ញាធរ ដែល​ពាក់​ព​ន្ធ័ នៅក្នុង​ខេត្ត​ទាំងអស់ ឲ្យ​គាត់​បាន​សហការ​និង ចូលរួម​គ្នា​របៀប ណា​ធ្វើ​ម៉េច​ឲ្យ ប្រជាជន​ធ្វើដំណើរ ដោយ​សុវត្ថិភាព​។​DSCN0269

​លោក​ប៊ុន ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់ថា​៖​អាជ្ញាធរខេត្ត​ក៍​ដូចជា​ក្រុង​បានប្រកាស​ជូន​ដំ​ណឺង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ លើក​កំពស់​ការ​ប្រុង​ប្រ​យ​ត្ន័ ចំពោះ​ទឹកជំនន់​នេះ​។ ចំណែក​សាលាក្រុង​ក៏​ត្រៀម​យ ន្ត​ការ ជួយ​ដល់​ពួកគាត់​ហើយ​ផងដែរ យើង​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​១៧​កន្លែង​សំរាប់​ធ្វើការ​ជំលៀស​ពួកគាត់ ហើយ​កន្លែង​ខ្លះ​យើង​បាន​កាប់​ឆ្ការព្រៃ​សំអាត កន្លែង​ខ្លះ​យើង​បានឱ្យ​គាត់​ត្រៀម​ជា​រោង​ជា តង់ ជា​ស្បៀងអាហារ សំរាប់​ពេល​ជំលៀស អញ្ចឹង​មកដល់​ថ្ងៃនេះ យើង​បាន​ត្រៀម ទូក​ចំនួន​៨៦ កាណូត​៣៤ ៥​គ្រឿង រថយន្ត​១៨​គ្រឿង​សំរាប់​ធ្វើការ​ជំលៀស​។​ ​DSCN0277

លោក​អភិបាលក្រុង​បាន​បន្តថា​ក្នុងនោះដែរ យើង​បានរៀបចំ​បង្កើត​គណកម្មកា​រ អនុក​ម្មការ​សំរាប់​ជា​កំលាំង​អន្តរាគមន៍ ពេល​ដែលមាន​ទឹកជំនន់​មកដល់ តាម​សង្កាត់​និ​មួៗ​យើង​បានធ្វើការ​បែងចែក​រួច​ជាស្រេច អភិបាលរង​ម្នាក់​ត្រូវ​ទទួល​មួយ​សង្កាត់ អភិបាលរង​មួយ​ត្រូវ​ទទួល​មួយ​សង្កាត់ ចឹ​ង​យើង​មាន​កំលាំង​សហការ ពី​កំលាំង​អធិការដ្ឋាន​នគរ​ក្រុង កំលាំង​អា​វុ​ហត្ថ​ក្រុង កំលាំង​សឹក​រង​ក្រុង ហើយក៍​យើង​បាន​ហស​ការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​អាវុធហត្ថ​ខេត្ត​ដើម្បី​ត្រៀម​បង្ការ​ក្នុងពេល​អន្តរា​គម​ន៏​ក្នុង​គ្រោះទឹកជំនន់​នេះ​។​ ​ ​

សូមបញ្ជាក់ថា​៖ ខេត្តស្ទឹងត្រែង​មាន ប្រជាពលរដ្ឋ ចំនួន​៨១​ភូមិ រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុងចំណោម​១២៨​ភូមិ​ហើយ​ប្រជាពលរដ្ឋ​គិតថា ទឹកជំនន់​ទន្លេមេគង្គ​នេះ​រឿង​ធម្មតា របស់​ពួកគាត់​គ្រាន់តែ​នៅពេល​ទឹក​ស្រក​ទៅវិញ ជួបប្រទះ​នូវ​ផលប៉ះពាល់​ខូចខាត​ផលដំណាំ​និង​ធ្វើ​ឲ្យ​ខ្វះ​ស្បៀង​ប្រចាំថ្ងៃ​DSCN0280

​ដោយឡែក​នៅក្នុង​ក្រុង​ស្ទឹងត្រែង មាន​ប្រជាពលរដ្ឋ​ចំនួន​១៥​ភូមិ​និង​ជាង ១៦០០​គ្រួសារ​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ ដែល​ត្រូវ​ជំលៀស​ទៅរក​ទីទួល​សុវត្ថិភាព ក្នុងពេលដែល​ទឹកទន្លេ​មេគង្គ ឡើងលើ​សកំ​រិត​ប្រកាសអាសន្ន​នោះ​។​តែ​នៅពេល​ល្ងាច​ថ្ងៃ​សុក្រ​ទី​០១​សីហា​នេះ បើតាម​ការបញ្ជា​ពី​លោក​ប៉ាង ប៉េង​ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក ទឹកទន្លេ​មេគង្គ​បាន​ឡើងដល់​កំពស់​១០.៥៥​ម៉ែត្រ បើសិនជា​នៅតែ​បន្ត​ឡើង ដូច​ពីថ្ងៃ​កន្លងមក​នោះ​និង​ឈានដល់​កំ​រឹត​ប្រកាសអាសន្ន​ហើយ​៕