​ពិធី​ចុះហត្ថលេខា ស្តីពី​ការរៀបចំ​បង្កើន​អនុស្សារ​ណះ​យោគយល់​គ្នា​រវាង​ខេត្ត​ជៀង​ស៊ូ នៃ​សា​ធា​រណះ​រដ្ឋ​ប្រជាមានិត​ចិន និង​ខេត្ត​ព្រះសីហនុ

0

ខេត្ត​ព្រះសីហនុ ​ ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ គណប្រតិភូ​ខេត្ត​ជៀង​ស៊ូ នៃ​សា​ធា​រណះ​រដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក SHIHEPING អភិបាលខេត្ត​ជៀង​ស៊ូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​បើក​កិច្ចប្រជុំ ស្តីពី​ការចុះហត្ថលេខា​លើ​កំណត់ហេតុ​អនុស្សារ​ណះ​យោគយល់​គ្នា​ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​រវាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជៀង​ស៊ូ ។​ ​01-08-2014-1 (1)

​លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វា​គម​ន៌​គ​ណះ​ប្រតិភូ​ខេត្ត​ជៀង​ស៊ូ​នៃ​សា​ធារ​ណះរ​ដ្ឋ​ប្រជាមានិត​ចិន ដែល​បានមក​បំពេញ​ទស្សនកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ចព្រមព្រៀង​លើ​ខ្លឹមសារ​កំណត់ហេតុ​យោគយល់​គ្នា​ចំនួន​៥ ទី​១ ភាគី​ទាំងពីរ​សហការ​ជាមួយគ្នា ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ន៌ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការយោគយល់​គ្នា ដើម្បី​ផល​ប្រ​យោ​ជ​ន៌​រួមគ្នា​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទៅតាម​លក្ខ​ណ្ឌ័​ច្បាប់ និង​លិខិតបទដ្ឋាន​រវាង​ប្រទេស​ទាំងពីរ នឹង​ផ្សព្វផ្សាយ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស័យ​ទេសចរ​ណ៌​ក្រោម​ក្របខណ្ឌ​ការងារ​ដោយ​ការ​ចងសម្ព័ន្ធភាព រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ។ ទី​២ ដើម្បី​អនុវត្ត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពី​ឲ្យ​បាន​ទូលំទូលាយ ។ 01-08-2014-1 (3)

ទី​៣ លើកទឹកចិត្ត​ឲ្យ​សហគ្រាស​ទាំងពីរ​មាន​ឪ​កាស​ស្វែងរក​កិច្ចសហប្រតិបត្តិការ ដើម្បី​ផល​ប្រ​យោ​ជ​ន៌​រួមគ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ដោយ​ភាគី​ទាំងពីរ​និង​ធ្វើការ​រួមគ្នា ដើម្បី​រៀបចំ​គំរោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឲ្យ​កាន់តែ​មាន​ភាព​រីកចំរើន និង​ជួយ​សំរួល​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​ផ្សេងៗ​ទៀត ព្រមទាំង​ផ្តល់​ល​ក្ខ័​ណ្ឌ​អនុគ្រោះ​សំរាប់​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​ចិន ។

ទី​៤ ភាគី​ទាំង​ពីរបាន​ចាត់​ឲ្យ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ខេត្ត សហការ​ជាមួយ​ខេត្ត​ជៀង​ស៊ូ ធ្វើការ​ទំនាក់ទំនង​គ្នា​អនុវត្ត​ផែនការ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ ។ និង​ទី​៥ អនុស្សារ​ណះ​យោគយល់​គ្នា​នេះ និង​បង្កើន​នូវ​ប្រសិទ្ធិភាព​ការងារ​ចាប់ពី​ពេល​ចុះហត្ថលេខា​នេះ​តទៅ ដើម្បីអោយ​ខេត្ត​ទាំងពីរ​មាន​ឪ​កាស​ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ កាន់តែ​ល្អប្រសើរ និង​ឆាប់​រហ​ស័​បន្ថែមទៀត

ដោយ​កន្លងមក​មាន​អ្នកវិនិយោគ​ចិន​បានមក​ធ្វើការ​វិនិយោគ​ប​ណ្តុ​ក​ទុន​ក្នុង​ខេត្ត​ព្រះសីហនុ​ជាច្រើន យើង​សង្ឃឹមថា នៅពេល​ខាងមុខ​នឹងមាន​អ្នកវិនិយោគ​ចិន និង​មក​ធ្វើការ​បណ្តាក់​ទុនវិនិយោគ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ កាន់តែ​ច្រើនឡើង​បន្ថែមទៀត ព្រោះ​ខេត្ត​ព្រះសីហនុ មាន​សក្តានុពល​ខាង​កំពង់ផែ​អន្តរជាតិ ក្នុងការ​ដឹកជញ្ជូន​ផលិតផល​ចេញ ចូល​បាន​យ៉ាង​រលូន ៕​ ​ដោយ ស៊ុយ ចាន់​ធា