លោកគួចចំរើនអភិបាលខេត្តព្រះសីហនុលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុត្រៀមចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១៥ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ដើម្បីលើកទឹកចិត្ត មុនចូលរួម ប្រកួតដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាច ក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ២០២១ នៅរាជធានីភ្នំពេញក្នុងពេលខាងមុខ។
.លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ថា មន្ទីរបាន សហការជាមួយក្លឹបបាល់ទាត់ចំនួន ៤ក្រុម ធ្វើការប្រកួតរយៈពេល ៣ថ្ងៃ ក្នុងជ្រើសរើសកីឡាករឆ្នើម ដោយ គោលបំណងបង្កើតក្រុមកីឡាបាល់ទាត់ខេត្តព្រះសីហនុដើម្បីត្រៀមចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ ២០២១ ។
នាឱកាសនោះផងដែរលោកគួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ខេត្តព្រះសីហនុ ត្រៀមចូលរួមការប្រកួតនៅរាជធានីភ្នំពេញ ហើយអ្វីសំខាន់គឺចង់ឃើញខេត្តព្រះសីហនុរបស់យើងមានកីឡាករចូលរួមប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី១៥ រដូវកាលឆ្នាំ ២០២១ ហើយលោកបានជ្រើសរើសកីឡាករចេញពីក្លឹបទាំង៤ មានក្លឹបបាល់ទាត់ស្នងការនគរបាលខេត្ត ក្រុម កីឡាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រុមកីឡាករក្តាមថ្ម និងក្រុមកីឡាករខ្យល់ព្យុះ ដោយក្នុង ផងដែរ បាន រៀបចំការប្រកួតជ្រើសរើសយកកីឡាករបានចំនួន ៣០នាក់ ដែលមានកាយសម្បទា សមត្ថភាព ទេពកោសល្យ ធ្វើការហ្វឹកហាត់ច្របាច់បញ្ជូលគ្នា ដូច្នេះយើងត្រូវប្តូរឥរិយាបថ ស្វែងយល់ចិត្តគ្នា និងបន្តហ្វឹកហាត់ដើម្បី ចូលរួម ប្រកួតនៅខេត្តកំពតដែលប្រព្រឹត្តទៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១និងត្រៀមបន្តទៅចូលរួមប្រកួតនៅរាជធានីភ្នំពេញ ដូច្នេះកីឡាករត្រូវប្រឹងប្រែងប្រកួតឱ្យទទួលបានជោគជ័យសម្រាប់ប្រជាជនក្នុងខេត្តព្រះសីហនុរបស់យើង។
.ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ និងធ្វើការ លើកទឹកចិត្តដល់កីឡាករ បើសិនកីឡាករប្រកួតឈ្នះក្នុងមួយប្រកួតទទួលបានថវិកាចំនួន ២លាន រៀល បើស្មើគ្នាទទួលបានថវិកាចំនួន ១លានរៀល ចំពោះការទាត់ចូលទី ១គ្រាប់ទទួលបានថវិកាចំនួន ១០០ ដុល្លាអាមេរិក ហើយនៅក្នុងនោះ ក៏បានឧបត្ថម្ភថវិកាដល់កីឡាករចំនួន ៣០នាក់ ទៅចូលរួមប្រកួត នៅខេត្ត កំពត ក្នុងម្នាក់ៗថវិកា ១០០ដុល្លាអាមេរិកផងដែរ៕នាគសមុទ្រ