សមត្ថកិច្ចនគរបាលបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួន ជនសង្ស័យ២នាក់ នៅស្រុករលាប្អៀរ

0

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ក្នុងស្មារតីអនុវត្តគោលនយោ បាយ ភូមិឃុំ មានសុវត្ថិភាពក្រោមការចង្អុលបង្ហាញនិងបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នង ការនគរបាលខេត្តកំពង់ឆ្នាំង និងសម្របសម្រួលផ្នែកច្បាប់ដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលបង្ក្រាបគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី រក្សាទុក សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោក វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា ជន សង្ស័យ ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ សុក ឌឹក ភេទប្រុស អាយុ ២៧ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្មោះ ង្វៀង.យុាំងហ្គ្រិច ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងដកហូតវត្ថុតាងថ្នាំញៀន ចំនួន ០៤កញ្ចប់, ទូរសព្ឌ័ ០២ គ្រឿង និងម៉ូតូ ០១គ្រឿង។
ក្រោយបង្ក្រាបឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញកំពុង ធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕