វិធី​​បង្កើ​ត​​ចំ​ណ​ង់​​ផ្លូ​វ​ភេ​ទ​​តា​ម​​បែ​ប​​ធ​ម្ម​ជា​តិ​​

តើអ្នកកំពុងតែខ្សត់ខ្សោយខាងចំណង់ផ្លូវភេទមែនទេ? សូមកុំបារម្ភអីព្រោះយើងមានមធ្យោបាយមួយចំនួនដើម្បីបង្កើនចំណង់ ផ្លូវភេទ ក៏ដូចជាជីវិតនៃសេចក្តីស្នេហារបស់អ្នកអោយត្រឡប់មកវិញបាន។

ជីវិតផ្លូវភេទដ៏ទៀងទាត់មួយមិនត្រឹមតែផ្តល់អោយអ្នកនូវការ ហាត់ប្រាណដ៏ល្អមួយនោះទេ ប៉ុន្តែវាក៏ជួយទប់ស្កាត់ការបាក់ទឹកចិត្ត បន្ថយសម្ពាធឈាម និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។

១, ហាត់ប្រាណ

យើងទាំងអស់គ្នាសុទ្ធតែដឹងថាការហាត់ប្រាណជាទៀងទាត់នឹងបង្កើតអោយ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទីក្នុងមួយថ្ងៃគួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅសព្វរាងកាយដើម្បីអោយមានអារម្មណ៍កាន់តែល្អ បន្តិចដែរ។

២, ញ៉ាំគ្រាប់ធុញ្ញជាតិ

គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើនលំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់បានអោយរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។

៣, ញ៉ាំសូកូឡា

ប្រសិនបើអ្នកនឹងញ៉ាំស្ករសូកូឡាដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើសយកផលិតផលណាដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះមានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹងសារធាតុគីមីដែលខួរក្បាលផលិតចេញមកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។

៤, ហាមមិនអោយរួមភេទ

វាមិនខុសគ្នាអំពីការហាមកូនក្មេងកុំអោយប៉ះពាល់អ្វីមួយនោះទេ ព្រោះកាលណាយើងហាមនរណាម្នាក់កុំអោយធ្វើអ្វីដែលពួកគេចង់ធ្វើ វារឹតតែអោយពួកគេចង់ធ្វើវាកាន់តែខ្លាំង។ ដូច្នេះចូរដាក់កំហិតដៃគូររបស់អ្នកកុំអោយរួមភេទជាមួយអ្នក ដើម្បីអោយបង្កើតសម្ពាធចំណង់ផ្លូវភេទក្នុងខ្លួនគេអោយកាន់តែខ្លាំង ។

៥, ញ៉ាំអាហារដ៏រ៉ូម៉ែនទិចមួយ

ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗនៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាពរបស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។

៦, បិទភ្នែក

ការដកចេញនូវវិញ្ញាណណាមួយរបស់អ្នក វាពិតជាផ្តល់ឱកាសដល់ដៃគូរច្រើនណាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ មិនត្រឹមតែការបិទភ្នែកបន្ថែមអោយមានភាពអាថ៌កំបាំងទៅលើសកម្មភាព ក្នុងបន្ទប់ដេកនោះទេ ប៉ុន្តែវាក៏ជួយអោយប្រើត្រចៀកដើម្បីផ្ចង់អារម្មណ៍ និងស្តាប់រាល់សកម្មភាព ក៏ដូចជាអារម្មណ៍ដែលដៃគូរកំពុងតែធ្វើ និងមានមកលើអ្នកផងដែរ។

៧, ត្រូវសប្បាយចិត្ត

ការបាក់ទឹកចិត្តគឺជាដើមហេតុ ៣ក្នុងចំនោម ១០ដែលធ្វើអោយចំណង់ផ្លូវភេទថយចុះ ដូច្នេះការបន្ថយរោគសញ្ញាអាចផ្តល់ប្រយោជន៍វិជ្ជមានបានយ៉ាងល្អចំពោះ អ្នក។ លើសពីនេះទៅទៀត ស្ត្រេសក៏បណ្តាលអោយមានបញ្ហាដល់ចំណង់ផ្លូវភេទដែរ ព្រោះវាធ្វើអោយអារម្មណ៍អ្នកចេញឆ្ងាយពីអ្វីដែលអ្នកចង់មនុស្ស គ្រប់រូបចង់ធ្វើ។ ប៉ុន្តែការប្រើសកម្មភាពធម្មតាៗដូចជាការងូតទឹកក៏អាចជួយ បន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។

៨, ឈប់ជក់បារី

ស្របពេលដែលមានបញ្ហាជាច្រើនផ្សេងៗទៀតមកជាមួយ ការជក់បារីក៏ជួយកាត់បន្ថយលំហូរឈាមទៅសព្វរាងកាយបានដែរ។ និយាយអោយស្រួលស្តាប់ទៅ គឺវាបណ្តាលអោយសរសៃឈាមរួមតូច ជាពិសេសសរសៃឈាមក្នុងតំបន់ប្រដាប់ភេទ។ អ្វីដែលជាបញ្ហាធំរបស់ការជក់បារី គឺធ្វើអោយមានក្លិនមាត់មិនល្អ និងឆាប់អស់កម្លាំង៕

men-orgasm_2284166b