ប្រជាពលរដ្ឋចំនួនបីភូមិនាំមកតវ៉ានឹងគម្រោងស្តាស្រះ ខុសបច្ចែកទេស

0

កំពត៖ ការអនុវត្ត គម្រោង ស្តាកស្រះន្លែង នៅ ទំនប់អូស្រនៀង ឋិតនៅភូមិកំពង់ត្រាចទី ២ឃុំ កំពង់ត្រាចខាងលិច ស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើឱ្យ ប្រជាពលរដ្ឋ ចំនួន ៣ ភូមិ ស្មើនឹងមនុស្ស ប្រមាណជាង ៥០នាក់ លើកគ្នា មក តវ៉ា អោយ គម្រោង ខាងលើ ផ្អាក សកម្មភាព ព្រោះ ប៉ះពាល់ ដល់ ដី ដែល ប្រជាពលរដ្ឋ បាន កាន់កាប់ និង អាស្រ័យ ផល តាំងពី ដូនតាមកម្លេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការស្ដារស្រះ នៅទំនប់អូច្រនៀងនេះ វាខុសបច្ចេកទេស ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយឃើញក្រុងគ្រឿងចក្រ ជាច្រើនគ្រឿង មកកាយដីក្នុងទំនប់នេះ ដឹកដើរលក់យ៉ាងអនា ធិបតេយ្យ គាត់ឃើញរថយន្ត ដឹកដីដើរលក់ បែបនេះ គាត់ក៏ទៅសួរលោក អ៊ុនណាត មេភូមិកំពង់ត្រាចទី 2 ហើយលោកមេភូមិ គាត់ឆ្លើយថា មិនដឹងទេរឿងនេះ កុំមកសួរខ្ញុំមេភូមិ និយាយបែបនេះ អញ្ចឹងហើយបាន ជាពួកគាត់ នាំគ្នាមកតវ៉ា នៅក្នុងទំនប់នេះតែម្ដង ដើម្បីសុំឲ្យកុំរោងស្ដារស្រះនេះ ផ្អាកសកម្មភាពសិន ដើម្បីរកដំណោះស្រាយជូនពួកគាត់ អោយបានដឹងច្បាស់។
អភិបាល ស្រុកកំពង់ត្រាច លោក អូន ខន បានប្រាប់អ្នក យកព័ត៌មានយើងថា អរគុណណាស់ប្អូនអ្នកសារ ព័ត៌មាន ដែលបានផ្ដល់ព័ត៌មាននេះឲ្យ ខ្ញុំនឹងឱ្យមន្ត្រីជំនាញ ចុះទៅមើលជាបន្ទាន់ អំពីបញ្ហាច្បារស្រះខាងលើនេះ ដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋអោយគាត់បានយល់ហើយបានដឹងច្បាស់។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា បើស្ដារស្រះក៏ស្តាទៅចុះ ឱ្យតែស្ដារ ត្រូវតាមការណែនាំ របស់អាជ្ញាធរ កុំស្ដាខុសបច្ចេកទេសបែបនេះអញ្ចឹង ហើយពួកយើងខ្ញុំ ក៏ត្រូវការទឹកប្រើប្រាស់ សម្រាប់ស្រោច ដំណាំផ្សេងៗដែរ សំខាន់បំផុតឱ្យធ្វើតាមបច្ចេកទេស របស់មន្ត្រីជំនាញនិងអាជ្ញាធរមូល ដ្ឋាន មិនមែនចេះតែដើរកាយដី គ្រប់ទីកន្លែងអញ្ចឹងទេ នេះហើយដែលពួកគាត់និយាយថា ស្ដារស្រះខុសបច្ចេកទេស ៕