ក្មេងប្រុសស្រីបួននាក់ត្រូវទ្វារបងដែករលំសង្កត់ស្លាប់ម្នាក់និងបីនាក់របួសស្រាល

0

ស្វាយរៀង៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់ពាក់កណ្ដាលផ្លូវក្រោយពេលក្រុមគ្រួសារបញ្ជួនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញនិងក្មេងប្រុសស្រី៣នាក់ទៀតរងរបួសស្រាលខណៈដែលនាំគ្នាតោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើតែម្តង។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤៥ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹងឃុំប្រសូត្រស្រុកស្វាយទាបខេត្តស្វាយរៀង។បើយោងតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបងហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង៤នាក់រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ប៉ុន្តែអកុសល្យក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជួនទៅមន្ទីរពេទ្យ។
ប្រភពបានបន្តទៀតថា៖ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើនោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរ សិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ ៣៩ឆ្នាំ មុខរបរលក់ពងមាន់
ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិ ព្រៃទទឹង ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្តស្វាយរៀងស្លាប់នៅពេលបញ្ជួនទៅមន្ទីពេទ្យ និងក្មេងចំនួន៣ផ្សេងទៀត៖ទី១.ឈ្មោះ ចិត្រ សុខនីសា ភេទស្រី អាយុ៩ឆ្នាំ មុខរបរសិស្សរងរបួសស្រាល២.ឈ្មោះ ចិត្រ ពិសិដ្ឋ ភេទប្រុស អាយុ២ឆ្នាំ រងរបួសស្រាល៣.ឈ្មោះ វីរះ ទេពី ភេទស្រី អាយុ៧ឆ្នាំសិស្សរងរបួសស្រាល។
អ្នកទាំង៤ទៅលេងទ្វារបងផ្ទះឈ្មោះឡឹកចិត្រភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាក៏បានរលំទ្វារបងសង្កត់តែម្ដង។ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗបច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាល ៕