កងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកងរាជអាវុហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ និងគ្រឿងញៀនជិត ៦គីឡូក្រាម

0

តាកែវ៖ មេក្លោងចែកចាយសារធាតុញៀន ជាស្ត្រីភេទម្នាក់នៅសង្កាត់ចោមចៅ៣ ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញត្រូវកំលាំងកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន រួមជាមួយសារធាតុញៀនជិត ៦គីឡូក្រាម ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហ្ថតខេត្តតាកែវបានឲដឹងថា ការឃាត់ខ្លួនមុខសញ្ញាជាមេក្លោងចែកចាយគ្រឿងញៀនជាស្ត្រីភេទរូបនេះ គឺក្រោយពេលដែលកំលាំងជំនាញអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនអ្នកចាយគ្រឿងញៀនម្នាក់នៅស្រុកសំរោង ខេត្តតាកែវកាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២១ ក្រោយធ្វើការសួរចម្លើយរួចជនសង្ស័យខាងលើ បានសហការជាមួយសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនភេទស្រីនេះបាន កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២១ នៅផ្ទះជួល ឋិតនៅភូមិព្រៃទទារ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដកហូតបានសាធាតុញៀនដែលមានទម្ងន់សរុបក្រោយការថ្លឹង ចំនួន 5472,9g ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបន្តថា ក្រោយឃាត់ខ្លួនបាន មន្ត្រីជំនាញយើងបាននាំខ្លួនជនសង្ស័យខាងលើនេះមកធ្វើការសួរនាំ និងធ្វើតេសពិសោធន៍បង្ហាញពីសារធាតុញៀនទាំងនេះនៅចំពោះមុខជនសង្ស័យ ឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ៣១ឆ្នាំ ដើម្បីបញ្ជាក់ថា ម្សៅក្រាមសរថ្លាទាំងនេះ ពិតជាសារធាតុញៀនពិតប្រាកដមែន ។ ក្រោយធ្វើការបង្ហាញរួចស្ត្រីជាជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅសាលាតំបូងខេត្តតាកែវ ដើម្បីចាត់ការទៅតាមនីតិវិធី ។
ទន្ទឹមនិងការចុះត្រួតពិនិត្យក្នុងការធ្វើតេសលើសាធាតុញៀននេះដែរ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានធ្វើការកោកសរសើរជាខ្លាំងចំពោះកងកំលាំងអាវុធហ្ថតខេត្ត ដែលខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបនូវសកម្មភាពចែកចាយគ្រឿងញៀនទាំងនេះបានជោគជ័យ ហើយក៏បាលើកទឹកចិត្តដល់កងកំលាំងបន្តអវត្ត បង្ក្រាបឲខានតែបានចំពោះមុខសញ្ញាចែកចាយគ្រឿងញៀនទាំងនេះបន្តទៀត ។តាកែវ