គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម បន្ត ទទួល ថវិកា និង សំភារៈ ពី សប្បុរសជន

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ រួមនឹង អភិបាល រង ខេត្ត នាព្រឹក ថ្ងៃ ទី ២៦ ខែមិនា ឆ្នាំ ២០២១ នេះ បាន បន្ត ទទួល អំណោយ ពី សប្បុរសជន នានា ក្នុង ការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ដ៏ កាច សាហាវ នេះ ។

គួរ បញ្ជាក់ ថា ក្នុង ពិធី ប្រគល់ និងទទួល អំណោយ នេះ ដោយលោក លី ចាន់ ធី ប្រធាន មន្ទីរ រែ និង ថាមពល ខេត្តកំពង់ចាម ជួយ ឧបត្ថម្ភ ថវិកា ១លានរៀល . មន្ទីរ រ៉ែ និង ថាមពល ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ខ្សាច់ និង សេវាករ អគ្គិសនី ខេត្តកំពង់ចាម ជួយ ឧបត្ថម្ភ ថវិកា ៤លាន ៥សែន រៀល . ដេប៉ូ លក់ និង ចែកចាយ បន្ត ឆ្នោត មហាសំណាង ខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស ចំនួន ១ម៉ឺន ៥ពាន់ ម៉ាស អាល់កុល ៣កាន មីជាតិ ៤០កេស និង ទឹក បរិសុទ្ធ វីតាល់ ចំនួន ៣០កេស . ក្រុមហ៊ុន ធ្វេលផ្លាស់ ត្រាស់មី អ៉ីវេសមេន ឧបត្ថម្ភ ម៉ាស ចំនួន ១ម៉ឺន ម៉ាស ទឹក បរិសុទ្ធ ២០០យួរ អាល់កុល ៤កាន មីជាតិ ២០កេស និង ម៉ាស៊ីន វ៉ាស់ កម្ដៅ ចំនួន ៤គ្រឿង . សហគ្រាស ខេ ធី ឧបត្ថម្ភ ថវិកា ៣លានរៀល . លោក ប្រ៊ុយណូ កូសម៍ និង សហការី ឧបត្ថម្ភ ថវិកា ១១០០ដុល្លារ អាមេរិក មី ៦០កេស និង អង្ករ ចំនួន ១២០០គីឡូក្រាម . លោក ឃុន ខុន និង លោក ស្រី ប៊ិច ឧបត្ថម្ភ ថវិកា ៥០០ដុល្លារ . លោក លាង សុវាវង្ស សេវាករ អគ្គិសនី ឃុំល្វា ស្រុក កោះសូទិន ឧបត្ថម្ភ ថវិកា ៣០ម៉ឺន រៀល . និង លោក តែ គឹម សុង សេវាករ អគ្គិសនី ឃុំ ចំការ អណ្តូង ស្រុក ចំការ លើ ឧបត្ថម្ភ ថវិកា ២០ម៉ឺន រៀល ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន ថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន ក៏ដូចជា សប្បុរសជន នានា ដែល បាន គាំទ្រ ជួយ ឧបត្ថម្ភ ទាំង ថវិកា និង ផ្នែក សំភារៈ ជូន ដល់គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ ហើយ ក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ពលករ ចំណូល ស្រុក ត្រឡប់មកពីប្រទេស ថៃ ដែល កំពុង ធ្វើចត្តាឡីស័ក ផង ដែរ ៕