ពលរដ្ឋ ក្នុង ខេត្តកំពង់ចាម ប្រមាណ ៧២ម៉ឺន នាក់ នឹង ទទួល បាន ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដោយ ស្ម័គ្រចិត្ត ពី រាជរដ្ឋាភិបាល ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម សរុប ប្រមាណ ជាង ៧២ម៉ឺន នាក់ នឹង ទទួល បាន ការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ដោយ ស្ម័គ្រចិត្ត និង ដោយ ឥតគិតថ្លៃ ពី រាជរដ្ឋាភិបាល ក្នុង ពេល ឆាប់ៗ ខាង មុខ នេះ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ អនុ គណៈកម្មការ ចំពោះ កិច្ច ចាក់ វ៉ាក់សាំង កូវីដ-១៩ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ២៦ ខែមិនា ឆ្នាំ ២០២១ ដោយ មាន ការ អញ្ជើញ ចូលរួម ពី អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អភិបាល ក្រុង -ស្រុក ទាំង ១០ផងដែរ ។

ក្នុង កិច្ចប្រជុំ នេះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា ចំពោះ ការងារ ចាក់ វ៉ាក់សាំង នេះ សម្រាប់ ខេត្ត កំពង់ចាម គឺ ត្រូវ ជ្រេីសរេីស មន្ទីរ អង្គភាព ពាក់ព័ន្ធ ទាំង អស់ បញ្ចូល ជា សមាជិក អនុ គណៈកម្មការ ចំពោះ កិច្ច ដេីម្បី ត្រៀម រៀបចំ ផែនការ ឲ្យ បាន ម៉ត់ចត់ ព្រោះ រាជរដ្ឋាភិបាល កម្ពុជា បាន សម្រេច ផ្ដល់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន ប្រជាពលរដ្ឋ ក្នុង ខេត្តកំពង់ចាម រហូត ជាង ៧២ម៉ឺន នាក់ ដែល ជា ចំនួន យ៉ាង ច្រើន ដូច្នេះ យើង ត្រូវ ទាមទារ ឲ្យ មាន ការ ត្រៀម រៀបចំ ក្រុម គ្រូពេទ្យ និង ក្រុម ការងារ ផ្សេង ៗ ទុក ជាមុន ដោយ មាន ការ បណ្តុះបណ្តាល ជំនាញ ឲ្យ បាន ច្បាស់លាស់ ផង ដែរ ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ រៀបចំ វគ្គ បណ្តុះបណ្តាល ក្រុមគ្រូពេទ្យ និង កិច្ចការ ផ្សេងៗ ទៀត សរុប ជាង ៤០ក្រុម ដោយ មាន ទាំង ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ណេង អ្នក តំណាង រាស្ត្រ មណ្ឌល កំពង់ចាម ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង ក្រុម និស្សិត ពេទ្យ នៃ សាលា មធ្យម សិក្សា សុខាភិបាល ភូមិភាគ កំពង់ចាម ហេីយ ត្រូវ ជ្រើសរើស យក ទីតាំង ដែល មាន សុវត្ថិភាព សម្រាប់ ធ្វើការ ចាក់ វ៉ាក់សាំង ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ ថា អនុ គណៈកម្មការ ចំពោះ កិច្ច ខេត្តកំពង់ចាម បាន ត្រៀម រៀបចំ ការ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ ស្ម័គ្រចិត្ត សរុប ជាង ៧២ ម៉ឺន នាក់ នេះ គឺ អាច ប្រើប្រាស់ ពេលវេលា ប្រមាណ ជា ១៥០ថ្ងៃ សរុប ចាក់ ទាំង ២លើក គឺ ត្រូវប្រេីប្រាស់ ពេលវេលា ស្មើ នឹង ១០ខែ ឯណោះ ដូច្នេះ អជ្ញាធរ ក្រុង -ស្រុក ទាំង អស់ ត្រូវ ធ្វើ ការ ស្រង់យក ទិន្នន័យ អ្នក ស្ម័គ្រចិត្ត នៅ តាម មូលដ្ឋាន រាងៗខ្លួន ចាប់ ពី ពេលនេះ តទៅ ផងដែរ ៕