លោក ម៉មទូច ប្រធានមន្ទីរ សាធារណការខេត្តកែប ចុះពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវ នៅក្រុងកែបនិងស្រុកដំណាក់ចង្អើរ

0

កែប; ប្រធានមន្ទីរសាធារណការខេត្តកែប លោកម៉មទូច បានដឹកនាំក្រុមការងារ ចុះពិនិត្យមើល ការដ្ឋានស្ថាបនាផ្លូវ ចំនួន 3 កន្លែង នៅស្រុកដំណាក់ចង្អើរនិងក្រុងកែប កាលពី រសៀលថ្ងៃទី 23 ខែមីនាឆ្នាំ 2021 លោក បានមានប្រសាសន៍ លើកឡើងថា ទោះបីក្នុងបរិបទCovid-19 ក៏ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់ថវិកា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ ប្រជាពលរដ្ឋ ។ បច្ចុប្បន្ននេះ ឯកឧត្តមស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម សោមពិសិដ្ឋ អភិបាលខេត្តកែប លោកទាំងពីរ បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ជាពិសេស អភិវឌ្ឍន៍តំបន់រម្មណីយដ្ឋាន ទេសចរណ៍នានា នៅក្នុងខេត្ត ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ មក កំសាន្ត ក្នុងខេត្តកែបយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយ ចូលរួមចំណែក ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។
លោក ប្រធានមន្ទីរ បានមានប្រសាសន៍ បញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យ ទេសចរណ៍ធម្មជាតិ និង ដើម្បីលើកកម្ពស់ សោភ័ណភាពរមណីដ្ឋាន ទេសច រណ៍នានា នៅក្នុងខេត្តកែបយើងឱ្យបានល្អប្រសើរ រៀបចំសណ្តាប់ធ្នាប់ និទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្ត នៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តកែបមួយនេះ។

នេះហើយគឺជាការ យកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ប្រធានមន្ទីរ សាធារណការ ដឹកជញ្ជូនខេត្តកែប ដែលដឹកនាំដោយ លោក ម៉ម ទូច អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្តកែប មួយចំនួន មានការកោត សរសើរយ៉ាងខ្លាំង ចំពោះការងារ របស់ លោក ប្រធានមន្ទីរ និង ក្រុមការ ងារ តែងតែចិត្តទុកដាក់ បំរើការងារជូនរដ្ឋ មិនថាហាលថ្ងៃឬហាកភ្លៀងឡើង។សូមលោកប្រធានជួយពិនិត្យមើលផង។