ពិធី​សម្ពោធ ឆ្លង កុ​ដ្ឋិ និង សមិទ្ធិផល​ក្នុង​វត្ត​អារញ្ញ​គី​រី​មុនី​សុខុម​

0

​ខេត្តសៀមរាប៖ សាលា​កុ​ដ្ឋិ​មួយ​ខ្នង និង​សម​ទ្ធិ​ផល​ក្នុង​វត្ត​អារញ្ញ​គី​រី​មុនី​សុខុម​ហៅ​វត្ត​ស្វាយ​លើ​ស្ថិតនៅ​ភូមិ ជប់​លើ​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប ត្រូវបានធ្វើ​ពិធីបុណ្យ​សម្ពោធ​ឆ្លង ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ នូ ផល្លា​អភិបាល​ស្តីទី​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែ កុ​ម្ភះ ឆ្នាំ​២០១៤ ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម ពី​លោកគ្រូ​ព្រះ​បា​ល័ត ខេត្ត និង​ព្រះ​ភិក្ខុសង្ឃ អស់លោក លោកស្រី ជា​ក្រុមការងារ​ខេត្ត ក្រុមប្រឹក្សា អាជ្ញាធរ​ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស សីល​វ័​ន្ត សីលវតី ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង ប្រជាជន​ជាច្រើន​កុះករ​ផងដែរ ។​ ​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ស៊ិ​ក ប៊ុន​ស៊ិន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្វាយ​លើ ក៏បាន​ឲ្យ​ដឹងថា នៅក្នុង ស្រុក​ស្វាយ​លើ​ទាំងមូល មាន​វត្ត​ចំនួន ១៧ មាន​ព្រះសង្ឃ​សរុប​១៣៧​អង្គ ក្នុងនោះ​ភិក្ខុ ៥៧​អង្គសីល​វ័​ន្ត សីលវតី​៤២​នាក់ អាចារ្យ ៣១​នាក់ និង គណៈកម្មការ​វត្ត ៤៣​នាក់ ។

លោក​បាន​បញ្ជាក់ថា វត្ត​ស្វាយ​លើ​នេះ​បានកកើតឡើង នៅ​ឆ្នាំ​១៨៩៦ តែ​ដោយ​សង្គ្រាម និង ក្នុង​របប​ប្រល័យពូជសាសន៍ ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​យក​ទី​វត្ត​នេះ​ធ្វើជា​រោង បាយ និង មន្ទីរ​ឃុំ​ឃ្លាំង ។ ក្រោយ​ថ្ងៃ​ជ័យជំនះ ៧​មករា ១៩៧៩ ទី​វត្ត​នេះ​ត្រូវបាន​កសាង​ឡើងវិញ​សម្រាប់​ជាទី​សក្ការៈ របស់​ព្រះសង្ឃ និង បងប្អូន​ពុទ្ធបរិស័ទ​គោរពបូជា ។

នៅ​ឆ្នាំ​២០១១ ដែលមាន​ឯ​.​ឧ​ឃឹម ប៊ុន​សុង​ឯ​.​ឧតាន់ ថា​ន់​ណា​ព្រមទាំង​ក្រុមការងារ​ខេត្ត​ចុះជួយ​ស្រុក និង​បងប្អូន​សប្បុរសជន ពុទ្ធបរិស័ទ​ជិត ឆ្ងាយ បាន​កសាង​កុ​ដ្ឋិ​ថ្មី​មួយ​នេះ​ឡើង ដែលមាន​បណ្តោយ ២៦​ម៉ែត្រ​ទទឹង ១០​ម៉ែត្រ មាន​កំពស់ ២​ជាន់ ធ្វើ​អំពី​ថ្ម ប្រក់​ក្បឿង ដែល​សាងសង់​អស់​ថវិកា​សរុប ចំនួន​៩៨​ពាន់​៣៨៩​ដុល្លា ។​ ​

មានប្រសាសន៍​សំណេះសំណាល​នោះ​ឯ​.​ឧ នូ ផល្លា ក៏បាន​បញ្ជាក់ថា ក្នុង​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់​១៩៧៩ កម្ពុជា ត្រូវបាន​ធ្លាក់​ទៅក្នុង​យុគ្គសម័យ​ដ៏​ខ្មៅ​ងងឹត និង ជូរចត់​ក្នុង​ប្រវត្តិសាស្ត្រ កម្ពុជា នៃ​របប បន​ប្រល័យ​ពូជ សាសន៍ ប៉ុល ពត ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​ជាតិ ត្រូវ បាន​បំផ្លិចបំផ្លាញ​ទាំងស្រុង ក្នុងនោះ​ក៏ មាន​រចនាសម្ព័ន្ធ ព្រះពុទ្ធសាសនា​ត្រូវបាន​កំទេច​ស្ទើរ​គ្មាន​សល់ ព្រមទាំង​បានប្រែក្លាយ​ទី​វត្ត​អារាម ដែលជា​ទីសក្ការៈ​គោរព បូជា ទៅជា​ឃ្លាំង ជង្រុក​ស្រូវ និង មន្ទីរឃុំឃាំង និង​កន្លែង​សម្លាប់​មនុស្ស ។

ឯ​.​ឧ នូ ផល្លា ក៏បាន​លើក​ផងដែរ​ថា ក្រោយ​ជ័យជំនះ ៧​មករា​១៩៧៩ ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​អគ្គ​មហា​ទាំងបី ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្តារ និង ធ្វើ​ឲ្យ​វិស័យ ព្រះពុទ្ធសាសនា​មានការ​អភិវឌ្ឍន៍ រីកចម្រើន ហើយ​ត្រូវ​រដ្ឋធម្មនុញ្ញ​ថា​ជា សាសនា​របស់​រដ្ឋ​។ សម​ទ្ធិ​ផល​នេះ ក៏​សបញ្ជាក់ ឲ្យ​ឃើញ ពី​ភាព​រីកចម្រើន និង ស្ថិតស្ថេរ​គង់វង្ស នៃ​វិស័យ​ព្រះពុទ្ធសាសនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ឯកឧត្តម​អភិបាលខេត្ត​ស្តីទី ក៏បាន​បញ្ជាក់​ផងដែរ​ថា​ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ទាំងបី ពិសេស​ក្រោម​គោលនយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​តំបន់​សមរភូមិ​ប្រយុទ្ធ ប្រែក្លាយ ជា​តំបន់​អភិវឌ្ឍន៍​លើ គ្រប់​វិស័យ ពិសេស​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្វាយ​លើ ដែលជា​សមរភូមិ​ក្តៅ​នា​សម័យ​សង្គ្រាម​កាល​ជាង​១៧​ឆ្នាំ​មុននេះ​។

ក្នុងនោះដែរ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​សកម្មភាព នយោបាយ​ចាស់ សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​កម្មសិទ្ធិ​ដី​ធី្ល ជូន​ដល់ ប្រជាជន ដែល​ធ្វើឡើង​ដោយ​ក្រុមយុវជន​ស្ម័​ត្រ​ចិត្ត​សម្តេច​តេ​ជោ ពិសេស​បងប្អូន​ប្រជាជន​នៅ​ស្រុក​ស្វាយ​លើ​នេះ​តែម្តង ។ ឯ​.​ឧ​នូ ផល្លា​ក៏បាន​លើក​ផងដែរ​ថា​សម​ទ្ធិ​ផល​នេះ ក៏​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី សំដៅ​ទ្រទ្រង់​ព្រះពុទ្ធសាសនា ឲ្យ ស្ថិតស្ថេរ រីកចម្រើន​ទៅតាម​ស្ថានភាព​សង្គមជាតិ ហើយ​ទីវ​ត្ត​អារាម ក៏​ជាទី​ជំរក​អប់រំ​រិ​យា​ធម៌ ដល់​ពុទ្ធបរិស័ទ យុវជន ដែលជា​ទំពាំង​ស្នង​ឬ​ស្សី និង ជា​ឱកាសល្អ ក្នុងការ​រួបរួមគ្នា ដើម្បី​ថែរក្សា​ការពារ សេចក្តីសុខសាន្ត សង្គមជាតិ ដោយ​ប្រកាន់យក​ព្រះពុទ្ធ​ឱវាទ​ជា​ប្រទីប​បំភ្លឺ​ផ្លូវ ក្នុងការ​អប់រំ​សីលធម៌ ចរិយា​ធម៌ សេចក្តី​ថ្នៃ​ថ្នូរ សម​នឹង​ទស្សនៈ ដែលថា ព្រះពុទ្ធសាសនា​ជា​កម្លាំង​ដឹកនាំ​ចរិយា​ធម៌​សង្គម ក្នុងការ​លុបបំបាត់​អំពើហិង្សា​សង្គម ។

ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ទាំង​ព្រះ​ភិក្ខុសង្ឃ និង ពុទ្ធបរិស័ទ ត្រូវធ្វើ​ការអភិវឌ្ឍន៍​ទីវ​ត្ត បណ្តុះបណ្តាល​ធនធានមនុស្ស ទាំង​ផ្លូវពុទ្ធចក្រ និង អាណាចក្រ ពិសេស​ការពង្រីក​នូវ​វិស័យ​ពុទ្ធ​កៈ​សិក្សា អភិវឌ្ឍន៍ អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ជាតិ ដោយ​ស្រុក​ស្វាយ​លើ ក៏​ជា​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ដែលមាន​ប្រាង្គ​ប្រាសាទ និង រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន​ជាដើម​។ ​ដើម្បី​ការភ្ជាប់​និ​ក្ស័យ​ក្នុង​ពុទ្ធសាសនា​នៅ​ស្រុក​ស្វាយ​លើ​នេះ​ឯ​.​ឧ នូ ផល្លា ក៏បាន​ប្រគេន​នូវ​បច្ច័យ​ចំនួន ១​លាន​រៀល ដើម្បី​សម្រាប់​ប្រើប្រាស់​នៅក្នុង​ពិធី​ធ្វើបុណ្យ​ឆ្លង​នេះ​ផងដែរ ។ ​

បន្ត​មក​គណៈអធិបតី បាន​និមន្ត និង​អញ្ជើញ​កាត់​ខ្សែបូរ​ជា​និមិត្តរូប បើកសម្ពោធ​កុ​ដ្ឋិ​ថ្មី​នេះ​ប្រគេន​ដល់​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​យ បាន​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ចាប់ពី​ថ្ងៃនេះ​តទៅ ព្រមទាំង​បានរៀបចំ​ធ្វើ​ពិធី​ឆ្លងសាលា​ទៅតាម​គន្លង​ប្រពៃណី​សាសនា​ផងដែរ ៕ ​3 7