លោកឧត្តមសេនីយ៍ទោម៉ៅច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ព្រមានខ្លាំងៗ ដាក់ទៅលោកអធិការនិងលោកនាយប៉ុស្តិ៍

0

ខេត្តកំពត;លោក ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានព្រមានយ៉ាងខ្លាំង នឹងដាក់បទបញ្ជា ឱ្យលោកអធិការស្រុកទាំង 8 និងលោកនាយប៉ុស្តិ៍ទាំង 93 ឃុំ សូមអោយបញ្ឃប់ នៅការប្រមូលផ្តុំលួចលេងល្បែងសុីសង គ្រប់ប្រភេទ មេប៉ុស្ត៏ទាំង 93 អធិការ ក្រុងស្រុកទាំង 08 ដែលបណ្តោយ អោយមានការ ប្រមូលផ្តុំលេង ល្បែងសុីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួន នឹង ត្រូវទទួលវិន័យ 006 របស់ កងកំលាំងនគរបាលជាតិ ឬប្រឈមទៅនឹងការដកតួនាទីរបស់ខ្លួន ។

ការលើកឡើង របស់ លោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តកំពត នៅថ្ងៃទី 4 ខែមេសា ឆ្នាំ 2021 ដែលសមត្ថកិច្ចនៃស្នងការនគរ បាលខេត្តកំពត បានចុះបង្ក្រាប សៃង្វៀនជល់មាន់មួយកន្លែង នៅភូមិឈ្លីតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត ក្នុងការចុះបង្ក្រាបនោះ បានឃាត់ខ្លួនចំនួន 4 នាក់ យកទៅធ្វើការអប់រំនិងធ្វើកិច្ចសន្យា ឱ្យឈប់ប្រមូលការផ្ដុំគ្នា លួចលាក់លេងល្បែងស៊ីសងទៀត។