រថយន្ត​ឡិច​ស៊ី​ស បើក​លឿន​ដូច​ហោះ​ទៅ​បុក​ខឿន​ផ្លូវ ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាង​ដំណំ​

​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស GS300​មួយ​គ្រឿង​បាន​បើក​លឿន​ដូច​ហោះ​ទៅ​បុក​និង​ខឿន​ផ្លូវ​បណ្តាល​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង​សំណាងល្អ​អ្នកជិះ​ក្នុង​រថយន្ត​ន​មិន​មាន​ន​ណា​ម្នាក់​រងរបួស​នោះទេ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​៥​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​

៨ សីហា ២០១៤​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ត្រោយ​ខាងកើត​ស្ពាន​ជ្រោយចង្វា ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស​GS300 មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ អត់​មាន​ពាក់​ស្លាក​លេខ ដែល​ជិះ​ដោយ​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ក្នុងនោះ បុរស​៣​នាក់​ជា​ជនជាតិ​ថៃ និង​នារី​ខ្មែរ​ម្នាក់ បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាម​ផ្លូវជាតិ​លេខ​៦A ក្នុង​ទិសដៅ​ពី​កើត​មក​លិច ខណៈ​មក​កន្លែងកើតហេតុ រថយន្ត​បាន​បើក​ឆ្វែល​រង្វង់​មូល និង​បាន​ហោះ​ទៅបុក​ខឿន​ផ្លូវ​តែម្តង បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង ប៉ុន្តែ​សំណាងល្អ​អ្នកជិះ​ក្នុង​រថយន្ត​ទាំងអស់​ពុំ​មាន​អ្នក​រងរបួស​នោះ​ទេ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង​កន្លែងកើតហេតុ  ដោយ​យក​រថយន្ត​រង​ការខូចខាត​ខាងលើ​ទៅកាន់​ការិយាល័យ ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ៕​

1