​ឯកឧត្តម​អ៊ុត​សំអន​អញ្ចើញ​ជា​អធិតីភាព​ក្នុង​ពិធី​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​

​កំពង់ធំ​៖ កាល​ព្រឹក​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៤​ឯកឧត្តម​អ៊ុត​សំអន់ អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង់ធំ ព្រមទាំង​មន្ដ្រី​នានា​ជុំវិញ​ខេត្ត រួមទាំង​មន្ដ្រី​ជំនាញ​ផ្នែក​ជលផល​ខេត្ត​កំពង់ធំ​និង​ប្រជា​ពល​រដ្ន​ជាង​៣២៩​នាក់​ចូលរួម​ក្នុង​វិធី​ដុតបំផា្លញ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​

ស្ថិតនៅក្នុង​ភូមិ​កោះ​ក្រ​បាយ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ។​ ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ​បាន​មាន​ប្រសា​ស​ន៏​ថា​កម្មវិធី​ដុតបំផា្លញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​ថ្ងៃនេះ​មាន​ចំនួន​៤​ប្រភេទ​.​ឧបករណ៍​ឆក់​ចំនួន​២៧៥​គ្រឿង របាំង​ស្បៃ​មុង​ប្រវែង​២៣៥០​មែត្រ អួន​ស្បៃ​មុង​ចំនួន​៦​វង់​នី​ង​លូ​ស្បៃ​មុង​ចំនួន​៥៨​មាត់ ដោយ​មាន​ការចង្អុលបង្ហាញ​ពីរ​ប្រជាពលរដ្ឋ និង​កំលាំងប្រដាប់អាវុធ​ទាំង​បីរ​ប្រភេទ​បាន​បង្ក្រាប់​ក្នុង​រយះពេល​៦​ខែ​នេះ​បទល្មើស​មាន​ទាំងអស់​ចំនួន​៣៤៣​ករណី បំផ្លាញចោល​៣០៤​ករណី បញ្ជួនទៅ​តុលាការ​២៥​ករណី​ព្រមទាំង​ពិន័យ​អត្ត​រះ​កាល​ចំនួន​១៤​ករណី ក្នុង​ករណី​ទាំងអស់​ខាងលើនេះ​លោក​បាន​បញ្ជាក់ថា​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ពីរ​សំណាក់​មន្ដ្រី​ជលផល និង​កងកំលាំងប្រដាប់អាវុធ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​ហើយក៏​បាន​សំរេច​លទ្ធផល​បែប​នេះ លោក​បាន​បញ្ចាក់​ថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​កំពង់​គោ​មាន​ចំនួន​៦១​នាក់​ដែល​ស្ម័គ្រចិត្ត​ផ្ដល់​ពត៍​មាន​ដល់​កំលាំង​ជលផល កំលាំងប្រដាប់អាវុធ​នា​នា​បើសិនជា​ឃើញ​បទល្មើស​ណា​ប្រើ​ឧបករណ៍​ខុសច្បាប់​ណាមួយ​និង​ផ្ដល់​ព័ត​មាន​ដើម្បី​អោយ​ស​មត្តិ​កិច្ច​ចុះ​អន្តរាគ​ម​ន៏​ទាន់​ពេលវេលា​ហើយ​លោក​បាន​សំ​នោម​ពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​កុំ​ប្រើប្រាស​ឧបករណ៍​ដែល​ល្មើស​និង​ច្បាប់​ជាពិសេស​ឧបករណ៍​ឆក់​តែម្ដង​ព្រោះ​វា​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​យើង​បាន​។​ ឯកឧត្តម​អ៊ុត​សំអន អភិបាល​ខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​នេះ​គឺជា​លទ្ធផល​ដ៏​ល្អ​របស់​មន្ដ្រី​ជលផល​និង​ស​មត្តិកិ​ច្ច​យើង​ដែល​បាន​ខិតខំ​ក្នុងកា​រ​បង្គ្រាប់​ឧបការណ៍​នេសាទ​ខុសច្បាប់​ដែល​កំពុង​ធ្វើអោយ​មច្ឆា​ជាតិ​របស់​យើង​វិល​ទៅរក​ការវិនាស​ផុត​ពូជ នៅក្នុង​រដូវ​ពង​កូន​នេះ​តែ​ក្នុង​នោះ​ដែរ​ក៏​ត្រូវ​ផ្សព្វផ្សាយ​នូវ​ច្បាប់​នេសាទ​អោយ​បាន​ច្រើនដង​ដើម្បីអោយ​ប្រជា​ពលរដ្ន​បានយ​ល់​ដឹង​អោយ​ច្បាស់​ពី​រ​ឧបករណ៍​ណា​អាច​នេសាទ​បាន​និង​ឧបករណ៍​ណា​ខុសច្បាប់ ជៀសវាង​ពួកគាត់​ប្រើប្រាស់​ឧបករណ៍​ខុស ទទឹម​និង​នោះ​ដែរ​ឯកឧត្តម​ក៏​សុំ​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ន​ទាំងអស់​ត្រូវ​គោរព​ច្បាប់​នេសាទ​អោយ​បាន​គ្រប់ៗ​គ្នា​៕ ​

1