កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ វេលាម៉ោង២២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុចតាមតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ប្រពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០២នាក់ ៖១-ឈ្មោះ វៀង វឹងញី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ , ២-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕