ផ្ទះ ប្រជាពលរដ្ឋ ចំនួន០២ឃុំ ក្នុងស្រុក ចំការលើត្រូវខ្យល់កន្រ្តាក់បោកបក់បណ្ដាលអោយរងប៉ះពាល់ខូចខាតយ៉ាងដំណំ

ខេត្ត កំពង់ ចាម ៖ ភ្លៀង លាយឡំ ខ្យល់ខ្យល់កន្ត្រាក់កាលពីថ្ងៃ ទី ១៩ ខែមេសា ឆ្នាំ២០២១ វេលា ម៉ោង៥:០០ នាទីល្ងាច ម្សិលមិញ នៅក្នុងភូមិសាស្ត្រស្រុកចំការ លើ ខ្យល់កន្ត្រាក់ បណ្ដាលអោយប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំ ខណ:សេចក្តីជូនដំណឹងក្រសួងធនធានទឹកនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ ប្រាប់មូលហេតុ ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយជ្រលងនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និងអាគ្នេយ៍។

ផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំដែលបណ្ដាលអោយប៉ះពាល់ខូចខាតដោយ សារលើខ្យល់កន្ត្រាក់មានដូចខាងក្រោមនេះ ៖

I-ឃុំជយោ:* ចំនួន ០២គ្រួសារមានដូចខាងក្រោម:
១-ឈ្មោះ មួន វិត អាយុ៥៨ឆ្នាំ ប្រពន្ទឈ្មោះ អែម នឿន អាយុ៥៩ឆ្នាំ នៅភូមិត្រពាំងឬស្សី ផ្ទះទំហ៊ំ៤×៥ លោតសសរផ្ទះថ្លាក់ពីលេីថាស់អស់ទាំងស្រុងនឹងបាក់សសរចំនួន០២ដេីម។
២-ឈ្មោះ ដុន ចំរេីន អាយុ៣៧ឆ្នាំ ប្រពន្ទឈ្មោះ សុឹម ភី អាយុ៤៥ឆ្នាំ នៅភូមិត្រពាំងឬស្សី ផ្ទះទំហ៊ំ៥ម×៧ម របេីកដំបូលសង្គ័សី២០សន្លឹក។

*II-ឃុំស្វាយទាប:* មានចំនួន ១៧គ្រួសារ ដូចខាងក្រោម:
១-ឈ្មោះ ជួន សុខ នៅភូមិស្វាយទាប របេីកក្បឿងប្រហែល៣០សន្លឹក
២-ឈ្មោះ ឈ័រ មុំ នៅភូមិស្វាយទាប របេីកក្បឿងប្រហែល១៥សន្លឹក
៣-ឈ្មោះ ឆៃ នី នៅភូមិស្វាយទាប របេីកក្បឿងប្រហែល៣០សន្លឹក
៤-ឈ្មោះ អ៊ន ចន្ធី នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល១០សន្លឹក និងបាក់ស្រយាបផ្ទះ
៥-ឈ្មោះ អុិត ហេង នៅភូមិស្វាយទាប បេីកក្បឿងប្រហែល២៥សន្លឹក និងបាក់បង្គោលដំបូលអស់មួយដេីម
៦-ឈ្មោះ ហួរ ហយ នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល១៣សន្លឹក
៧-ឈ្មោះ ឌឹម ច្រឹប នៅភូមិស្វាយទាប របេីកក្បឿងប្រហែល៤០សន្លឹក
៨-ឈ្មោះ សែម នាង នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល១៥សន្លឹក
៩-ឈ្មោះ ថាយ ប៊ុនថេន នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល៣សន្លឹក
១០-ឈ្មោះ ឡាយ ហុី នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល៣សន្លឹក
១១-ឈ្មោះ សៅ សុខា នៅភូមិស្វាយទាប របេីកក្បឿងប្រហែល១៥សន្លឹក
១២-ឈ្មោះ អាន ហេង នៅភូមិស្វាយទាប របេីកស័ង្កសីប្រហែល៦សន្លឹក និងក្បឿងធ្លាក់ចំបែកកញ្ចក់ឡានមួយ
១៣-ដំបូលឃ្លាំងទួលឡូវ នៅភូមិថ្នល់បែកកេីត
១៤-ឈ្មោះ សេង គឹមឈឿន នៅភូមិថ្នល់បែកកេីត របេីកដំបូលស័ង្កសីទំហំ៥X៥
១៥-ឈ្មោះ ប៉ែន សារិន នៅភូមិថ្នល់បែកកេីត របេីកដំបូលស័ង្កសីទំហំ៥X៧
១៦-ឈ្មោះ ឈុន តាំងគា នៅភូមិថ្នល់បែកកេីត របេីកដំបូលស័ង្កសីទំហំ៥X៨
១៧-ឈ្មោះ តាក់ ប៊ុនថាន របេីកស្រយាបដែកដំបូលនិងបាក់ស្រយាប ពុំមាគ្រោះថ្នាក់ដល់មនុស្សទេ ។

នៅក្នុងសេចក្តីជូនដំណឹងក្រសួងធនធានទឹកខាងលេីក៏បានក្រេីនរំលឹកដល់សាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់៕