សមត្ថកិច្ចបង្រ្កាប និងរឹបអូសឈើជាង១០០ម៉ែត្រគូបក្នុងស្រុកបុរីអូរ ស្វាយសែនជ័យ!

0

ខេត្តស្ទឹងត្រែង៖. ឈើគ្រឿងផ្ទះប្រ

ភេទលេខ១ និងលេខ២ ប្រមាណជា១០០ម៉ែត្រគូបត្រីគុណ ត្រូវបាន
បង្ក្រាប និងរឹបអូសដោយកម្លាំងអា
វុធហត្ថខេត្តស្ទឹងត្រែង ដែលគេលាក់ទុកនៅក្នុងភូមិរិទ្ធីសែនជយ័១
ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

យោងតាមប្រភពបានឲ្យដឹងថាៈឈើទាំងនេះ ត្រូវបានឈ្មួញបញ្ជា
ទិញពីប្រជាពលរដ្ឋ ហើយដឹកយកមកស្តុកទុក ហើយធ្វើការកែច្នៃជាគ្រឿងផ្ទះត្រៀមនឹងដឹកជញ្ជូនចេញ
ទៅកាន់គោលដៅ ។

លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្តបានឲ្យដឹងថាៈក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថខេត្ត លោកក៏
បានសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលពីស្ថាប័នតុលាការ ចុះទៅធ្វើការត្រួតពិនិត្យ តែពុំមានឯកសារ
ពាក់ព័ន្ធ ទើបឈានទៅដល់ការ
បង្រ្កាប និងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។

ជាលទ្ធផល នៅរសៀលថ្ងៃទី២៥
មេសា បន្ទាប់ពីបង្រ្កាប និងរឹបអូស
ជាក់ស្តែងឈើទាំងនោះមានចំនួន
៤រថយន្តយីឌុប និងរថយន្តវ៉េអងទើបធ្វើការជញ្ជូនអស់ ។

បើតាមមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើ បានឲ្យដឹងថាៈឈើទាំង
នេះ ជាប្រភេទឈើគ្រឿងផ្ទះ ។ក្នុងនោះឈើប្រភេទលេខ១ មានដូច
ជា.ឈើស្រឡៅ និងឈើខ្វាវ ។ រីឯឈើប្រភេទលេខ២ ជាឈើខ្លុង ។ចំណែកម្ចាស់ឈើមិនត្រូវបានស្គាល់នោះឡើយ ។ ហើយឈើ
ទាំងអស់នោះ ជំនាញមិនទាន់បានធ្វើការវាស់វែងនៅឡើយដែរ។ តែ
មន្រ្តីជំនាញបានប៉ាន់ស្មានថា អាច
មានចំនួនប្រហាក់ប្រហែល១០០
ម៉ែត្រគូបត្រីគុណ ។

បច្ចុប្បន្ន វត្ថុតាងឈើត្រូវបានជំនា
ញរក្សាទុកនៅខណ្ឌ ហើយត្រៀមបញ្ជូនឯកសារទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់ ៕