រយះពេល២ថ្ងៃទើបសមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅអធិការនគបាលស្រុកជលគីរីករណីប្រទុសកេរ្តិ៍ខ្មាស់ ប៉ុនប៉ងរំលោភសេពសន្ធវះនិងលួច

ខេត្តកំពង់ឆ្នាំង:រយះពេល២ថ្ងៃចាប់ពីទី៤ដល់ថ្ងៃទី៥ខែឧសភាទើបសមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវឃាត់ខ្លួនជនសង្សយ័ម្នាក់បញ្ជូនទៅអធិការនគបាលស្រុកជលគីរីករណីប្រទុសកេរ្តិ៍ខ្មាស់ ប៉ុនប៉ងរំលោភសេពសន្ធវះនិងលួច

សមត្ថកិច្ចនគបាលមូលដ្ឋានឃុំកោះថ្កូវបានអោយដឹងថានៅវេលាម៉ោង១៧និង៣០នាទីកាលពីល្ងាចថ្ងៃទី០៤.ខែឧុសភា.ឆ្នាំ២០២១នៅចំណុចបឹងតាគៀតក្នុងភូមិកោះលត.ឃុំកោះថ្កូវ.ស្រុកជល

គិរីខេត្តកំពង់ឆ្នាំងបង្កឡើងដោយជនសង្ស័យ ឈ្មោះ សេង កុសល ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំកោះថ្កូវស្រុកជលគ៏រី បណ្តាលអោយមានជនរងគ្រោះចំនួន២នាក់មាន.១.ឈ្មោះ ចែម ធីម ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិកោះលត ឃុំ.ស្រុកជាមួយគ្នាដោយជនសង្ស័យបានដេញចាប់ហើយវ៉ៃជនរងគ្រោះរួចយកទូរស័ព្ទដៃជិះម៉ូតូគេចខ្លួនបាត់។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងទៀតថានៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៥.ខែឧសភា.ឆ្នាំ២០២១នៅចំណុចមេទឹកក្រាញ់ក្នុងភូមិសាស្រ្តភូមិកោះលត .ឃុំកោះថ្គូវ ជាមួយនិងជនសង្ស័យខាងលើ ដែលបានទៅប៉ុនប៉ងរំលោភសេពសន្ធវះលើកុមារីម្នាក់ ឈ្មោះ ផុន កញ្ញាស្រីពៅ អាយុ១២ឆ្នាំ រស់នៅភូមិកោះលតក្នុងឃុំស្រុកខាងលើ មិនបានសំរេច។

ក្រោយពីធ្វើសកម្មភាពភ្លាមៗប្រជាពលរដ្ឋកំលាំងប្រជាការពារនិងប៉ុស្តិ៍រដ្ឋបាលកោះថ្កូវបានចុះដល់កន្លែងកើតហេតុនិងបានដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

ក្រោយពីការឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានកំលាំងប៉ុស្តិ៍រដ្ឋបាលកោះថ្កូវនាំខ្លួនមកសាកសួនិងបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការនគបាលស្រុកដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕សុខ គឹមសៀន