សប្បុរសជន នាំអំណោយឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

0

ខេត្តព្រះសីហនុ៖ក្នុងឱកាសខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០ ២១សប្បុរសជនបាន នាំអំណោយឧបត្ថម្ភជួនជាគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាជួនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ ក្នុងគោលដៅរូមចំណែក ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ ។
ទី១.ឯកឧត្តម ឧត្តមសេនីយ៍ទោ មៀវ សុខទ្រី និងលោកជំទាវ វ៉ា សុជិន អគ្គនាយិកា ក្រុមហ៊ុន Best Life Product Co.Ltd ផ្ទះត្រចៀកកាំ ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន៣.៦០០.០០០រៀល។
២.ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ និង លោកជំទាវ ខៀវ ខេមរី អគ្គនាយិកា សាលាអន្តរជាតិខេម ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ៣.៦០០.០០០រៀល។
៣.លោក អ៊ីច សុខមនី និងលោកស្រី ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន២.០០០.០០០រៀល។
៤.លោកស្រី ខឹម ចិន និងស្វាមី ក្រុមហ៊ុន(ឡឺឡេហ្សារប្លើ)ឧបត្ថម្ភ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកម្ទេស មី ត្រីខ និងទឹកពិសារបរិសុទ្ធ ស្មើនឹងថវិកាចំនួន ១.០០០.០០០រៀល។
៥.សណ្ឋាគារ មីងគ័ង(MING GUAN HOTEL)ឧបត្ថម្ភម៉ាសN95 ចំនួន ៣០.០០០ ម៉ាស ទឹកពិសារបរិសុទ្ធ ៣០០កេស អាល់កុល ៥០កាន និងមីចំនួន ៣០០កេសតូច។
៦.សណ្ឋាគារ កាស៊ីណូ ហ្គូដដេស អេន លីប៊ើធី ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារអាមេរិក។
៧.WHITE SAND PROPERTY MANAGEMENTឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារអាមេរិក។
៨.កាសុីណូ វ៉ាង ឆាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក។
៩.លោក លី ស៊ីន គ្រុប ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក។
១០.លោក KONG KUOK LEONG ឧបត្ថម្ភថវិកាចំនួន ៥.០០០ដុល្លារអាមេរិក។
លោក គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាអភិបាលខេត្ត ព្រះសីហនុនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ក្នុងឱកាសទទូលអំណោយពីសប្បរសជន លោក បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងបរិច្ចាគថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដែលកំពុងត្រូវការចាំបាច់ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីសម្រាប់ប្រើប្រាស់ និង ចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងជួបការលំបាកជាពិសេសអ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ព្រមទាំងប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺ កូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ៕នាគសមុទ្រ