ប្រទេសអ៊ីស្រាអែល និងសកម្មជនហាម៉ាស់ បានយល់ព្រមចំពោះកិច្ចឈប់បាញ់គ្នា

Israel and Palestinian militant group Hamas agree to a ceasefire

ក្រោយការវាយប្រហារដាក់គ្នាប្រមាណជាងមួយសប្តាហ៍មកនេះ ដោយមានមនុស្សស្លាប់ច្រើនរយនាក់ ភាគច្រើនជាពលរដ្ឋជាតិប៉ាឡេស្ទីន។ យោងតាមស៊ីអិនអិន ក្នុងរយៈពេលវាយប្រហារគ្នាចំនួន១១ថ្ងៃមកនេះ កងកម្លាំងអាកាសអ៊ីស្រាអែល បានសម្លាប់ ជនជាតិប៉ាឡេស្ទីន ចំនួន២៣២នាក់ ក្នុងនោះ៦៥នាក់ ជាកុមារ, ចំណែកភាគីអ៊ីស្រាអែល នោះវិញ មានមនុស្ស១២នាក់ បានស្លាប់ដោយសារការបាញ់គ្រាប់រ៉ុក្កែតរបស់យុទ្ធជនក្រុមហាម៉ាស ប៉ាឡេស្ទីន និងក្នុងចំណោមអ្នកស្លាប់នោះ រួមមានកុមារ២នាក់ផងដែរ។ មេដឹកនាំក្រុមហាម៉ាស់ បានប្រាប់ស៊ីអិនអិនថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា ក្រោមការសម្របសម្រូលរបស់ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមតាំងពីម៉ោង២ព្រឹកឈានចូលថ្ងៃសុក្រទី២១ឧសភា។ សេចក្តីរាយការណ៍បង្ហាញថាពិធីអបអរការឈប់បាញ់គ្នា ត្រូវបានគេឃើញរៀបចំធ្វើ ក្នុងក្រុងហ្គាហ្សានិងក្រុង តែលអាវីវ ក្រោយមានសេចក្តីប្រកាសការឈប់បាញ់នោះភ្លាមមក។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈ ពេល១១ថ្ងៃនៃជម្លោះនេះ ក្រុមសកម្មជនហាម៉ាសបានបាញ់គ្រាប់រ៉ុក្កែត ស្រោចទៅលើទឹកដី អ៊ីស្រាអែលមានជាង ៤ពាន់គ្រាប់ និងគ្រាប់ដែលបាញ់ភាគច្រើននោះ ត្រូវបានប្រព័ន្ធការពារប្រទេស អ៊ីស្រាអែលបានស្ទាក់បំផ្ទុះក្នុងលំ ហអាកាសដោយមិនឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូហ្គូទែ័រ៉េស បានស្វាគមន៍ចំពោះកិច្ចឈប់បាញ់គ្នានោះ និងលោកបានបញ្ជាក់ថានៅមានចំណុចសេស សល់ជាច្រើនដែលនឹងត្រូវធ្វើបន្តទៀត។ លោកបានថ្លែងចង់ឲ្យមានការជួបចរចាគ្នាសាឡើងវិញថែមទៀតរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន និងមេដឹកនាំអង្គការសហប្រជាជាតិបានស្នើដល់ក្រុមជំនួយមនុស្សធម៌ធ្វើការចែក ជំនួយដល់ជនរងគ្រោះ។ ក្នុងការវាយប្រហារនេះ ពលរដ្ឋក្នុងក្រុងហ្គាហ្សាប្រមាណ៧ម៉ឺន២ពាន់នាក់ត្រូវបានគេ ជម្លៀសចេញពីកន្លែងបាញ់ប្រហារគ្នានោះ៕