បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ផឹក​ស្រវឹង​ជោកជាំ​រហូតដល់​កាន់​ចង្កូត​ម៉ូតូ​លែង​ជប​បណ្តាលឲ្យ​ដួល​បោក​ខ្លួនរង​របួសធ្ងន់​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​រហូត​ដ៏​កាន់ចង្កូត​លែ​ន​ជប​បណ្តាលឲ្យ​ដួល​បោក​ខ្លួនរង​របួសធ្ងន់ កើតហេតុ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​យប់​ថ្ងៃទី ១២ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៤២៨​មុខ​ផ្ទះ​លេខ​7E​ក្នង​សង្កាត់​បឹងត្របែក ខណ្ឌ ចំការមន​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់​FTR ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ​ភ្នំពេញ​1AM.8696 បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​រ៉េ​ចង្កូត​ពេញ​ផ្លូវ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​រូប​គាត់​កាន់ចង្កូត​លែ​ន​ជប់​ក៏​ដួល​បោក​ខ្លួន​នៅ​លើ​ខឿន​មុខផ្ទះ​បណ្តាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​ប្រហែលជា​៥០​នាទី​ទើប​រថយន្ដ​សាមុយ​មក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​
​    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើតហេតុ​ហើយ​ក៏​យក​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​ប៉ុស្ដិ៏នគរបាល​រដ្ឋបាល​សង្កាត់​បឹងត្របែក រោង​ចាំ​ម្ចាស់​ម៉ូតូ​មក​ទទួលយក​ត្រឡប់មកវិញ​៕

1