រថយន្តក្រុង​គ្មាន​យីហោ​មួយក្រឿង​បន្លំ​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ខេត្ត​(​ប​.​ជ​) ត្រូវបាន​សម​ត្ត​កិច្ច​ស្ទាក់ចាប់​

0

បន្ទាយ​មាន​ជ័​យះ សមត្ថកិច្ច​ស្ទាក់ចាប់​រថយន្តក្រុង​គ្មាន​យីហោ​១ ​គ្រឿង​បន្លំ​ដឹកឈើ​ក្រញូង​ឆ្លងកាត់​ខេត្ត ប ជ ត្រូវបាន​មេព្រៃ​ចាប់​ពេល​កំពុង​ ​ធ្វើចរាចរ​ណ៏​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​មុខ​មន្ទី​ហិរញ្ញវត្ថុ​ក្នុងភូមិ​ក្បាលស្ពាន​ ​សង្កាត់​ព្រ​:​ពន្លា ក្រុង​សេរី​សោ​ភ​ណ៏ ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​២០ ​ខែកុម្ភ​:២០១៤​វេលា​ម៉ោង​៦៕ ​

កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក ជា ផល្លី នាយខ​ណ្ឌ័​រដ្ឋ​ ​បាល​ព្រៃឈើ​ខេត្ត ប ជ ស្កាត់​ចាប់បាន​រថយន្តក្រុង​១​គ្រឿង​ពាក់​ស្លាក់​លេខ​ ២B៩២៤១ ធ្វើដំណើរ​ពី​ខេត្តសៀមរាប​ឆ្លងកាត់​ខេត្ត​ប ជ ឆ្ពោះទៅ​ភ្នំពេញ​ ​ខ​ណះ​ពេលដែល​សមត្ថកិច្ច​យក​រថយន្ត​បិទមុខ​ក្រោយ​ធ្វើអោយ​អ្នកបើកបរ​ ​ភ័យ​ស្លន់ស្លោរ​បាន​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល​។

ក្រោយពី​ស្ទាក់ចាប់​ ​បាន សមត្ថកិច្ច​នាំយក​រថ​យន្ត​ក្រុង​ដែល​ដឹកឈើ​នោះ​ទៅ​រក្សាទុក និង​ដក​ ​ហូត​បាន​ឈើ​ក្រញូង​៨៧​ដុំ​ស្មើ​និង​១,១៧៧០​មែត្រ​ការេ ដើម្បី​កសាង​សុំ​ណុំ​ ​រឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ​ ដោយ ដុំ សំបូរ photo 1-1 photo 2-1 photo 4