​ភោជនីយ៍ដ្ឋាន​របស់​ស​ណ្ឋា​គារ​ហ្គោល​ដិ​ន អរិ​ន​ក្នុង​ក្រុង​សៀមរាប​បាន​ឆេះ​ក្នុងអំឡុង​ម៉ោង​៨ ជិត ម៉ោង​៩ ព្រឹក តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ

0

​​ ​សៀមរាប ៖​ហេតុ​ការ​អគ្គីភ័យ​មួយ​នេះ​បាន​កើតឡើង​ចំពោះ​ភោជនីយ៍ដ្ឋាន​របស់​សណ្ឋាគារ​ហ្គោល​ដិ​ន អរិ​ន​ស្ថិតនៅ​ក្នុងភូមិ ស្លក្រាម សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​បាន​ឆេះ​ក្នុងអំឡុង​ម៉ោង​៨ ជិត ម៉ោង​៩ ព្រឹក​ថ្ងៃទី​១៣ ខែ សីហា នេះ តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ។DSC05966

ប្រភព​ព័​ត៍​មាននៅ​និង​កន្លែងកើតហេតុ​បាន​និយាយថា​នៅមុន​ពេល​កើតហេតុ​គឺមាន​ភ្ញៀវ​ដែល​ស្នាក់​នៅក្នុង​សណ្ឋាគារ​ជាន់​ខាងលើ​បាន​ជក់បារី​រួច​បោះ​កន្ទុយបារី​មក​ខាងក្រោម​ក៏​ធ្លាក់​មកលើ​ដំបូល​ភោជនីយ៍ដ្ឋាន​របស់​សណ្ឋាគារ​ហ្គោល​ដិ​ន អរិ​ន ដែល​នៅខាងមុខ​សណ្ឋាគារ​ដែលមាន​ដំបូល​សង់​ជា​ស្បូវ​ក៏​បណ្តាល​ឲ្យ​ឆេះ​តែម្តង ។ DSC05958

ប្រភព​ព័​ត៍​មាន​ខាងលើ​បាន​បន្តទៀតថា​ភ្លាមៗ​នោះ​ពួកគាត់​ក៏បាន​ទំនាក់ទំនង​មកកាន់​សមត្ថកិច្ច​ដើម្បី​ឲ្យ​មកជួយ​ធ្វើ​អន្តរាគមន៍​ដោយមាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក​ង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​២​គ្រឿង​បានមក​ជួញ​សង្គ្រោះ​ពន្លត់​បាន​ទាន់ពេលវេលា​មិន​បណ្តាល​ឲ្យ​មានការ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​មានការ​ខូចខាត​សម្ភារ​មួយចំនួន​ក្នុង​ភោជនីយ៍ដ្ឋាន​តែ​ប៉​ណ្ណោះ ៕ ​រូបភាព  ខេង ខេមរាDSC05977