រដ្ឋបាលខេត្តសៀមរាបដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app)ជំនាន់ទី២ពេលឆាប់ៗខាងមុខនេះ

0

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបបានបើកកិច្ចប្រជុំមួយដើម្បីធ្វើបទបង្ហាញពីប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app )ជំនាន់ទី២ ក្រោមអធិបតីភាពឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អភិបាលរង និង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
ឯកឧត្តមទៀ សីហា បានមានប្រសាសន៍ថា ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app)ជំនាន់ទី២នេះ ដាក់ឲ្យដំណើការពេលឆាប់ខាងមុខ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្កការ ចូលមកខេត្តសៀមរាប មានការងាស្រួលជាងមុនដោយគ្រាន់តែបង្កើត អាខោនផ្ទាល់ខ្លួនប្រើជាមួយ facebookឬក៍gmail scan QR code ហើយបំពេញអាសយដ្ឋានបច្ចុប្បន្ន ស្លាកលេខរថយន្ត លេខអត្តសញ្ញាប័ណ្ណ និងលេខទូរស័ព្ទ ដោយខ្លួនឯងជាការស្រាច ធ្វើឲ្យជឿនលឿនជាងមុន បន្ថយការកកស្ទះ តាមច្រកកាត់បន្ថថយហានិភ័យ ។
ឯកឧត្តមបន្តថា គុណសម្បត្តិរបស់ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app)ជំនាន់ទី២នេះមាន៥ ១ អ្នកដំណើរអាចបញ្ជូលព័ត៌មានបានដោយខ្លួនឯង ២ បង្កភាពងាយស្រួលក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ៣ ចំណេញពេលវេលា ៤ កាត់បន្ថយហានិភ័យកំឡុងពេលចុះឈ្មោះ ៥ ធ្វើទំនើបកម្មនៃបច្ចេកវិទ្យា ដាក់ឲ្យដំណើរការនៅតាម ច្រកទាំងបី មានស្រុកជាក្រែង ស្រុកក្រឡាញ់ នឹង ស្រុកស្រីស្នំ នៃខេត្តសៀមរាប ៕