រថយន្តដឹកឈើប្រណិតបម្រុងលោតឆ័ត្រត្រូវខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបស្ទាក់ចាប់បាន

0

ខេត្តសៀមរាប៖ រថយន្តដែលធ្វើសកម្មភាពដឹកឈើប្រណិតខុសច្បាប់ ត្រូវបានសមត្ថកិច្ចស្ទាប់ចាប់បាន កាលពីវេលាម៉ោ៥-៣០ទៀបភ្លឺនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។
លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានឲ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសនៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប រួមសហការណ៍ជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តសៀមរាបនឹងអធិការនគបាលស្រុកប្រាសាទបាគងបានចុះប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនឈើអារប្រភេទប្រណិត(ធ្នង់) ត្រង់ចំណុច ភូមិ ចំបក់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយធ្វើការឃាត់ចាប់ រថយន្ត TOYOTA HILANDER ពណ៌សពាក់ស្លាកលេខភ្នំពេញ2Q-5517 ដឹកជញ្ជូនឈើប្រណិត(ធ្នង់)ចំនួន១៤ដុំ ស្មើនឹង១,៣៩៤ម៉ែត្រត្រីគុណដែលដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាត្តិពីរដ្ឋបាលព្រៃឈើ (អ្នកបើកបរចុះពីរថយន្តរត់គេចខ្លួនបាត់)។
លោកបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើរបស់ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅភូមិព្រះដាក់ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕