អាជ្ញាធរខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៧៦ ករណី (០២ករណី សហគមន៍ និង៧៤ ករណីនាំចូលពីប្រទេសថៃ) និងជាសះស្បើយចំនួន ០៥ នាក់ បន្ថែមទៀត

ថ្ងៃ អង្គារ, 29 ខែ មិថុនា 2021រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៧៦ ករណី បន្ថែមទៀត នាថ្ងៃអង្គារ ០៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥១៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤៦០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៥៧ករណី និងបានព្យាបាលជាសះស្បើយចំនួន ៩៩ នាក់ កំពុងសម្រាកព្យាបាលចំនួន ៤១៦ នាក់ និងស្លាប់ចំនួន ០២នាក់។រដ្ឋបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។