ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេតនាំយកទឹកបរិសុទ្ធចំនួន១៨០កេសប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ធនៅក្នុងក្រុងសៀមរាប

0

សៀមរាប: ក្រុមហ៊ុនសុខតុញរៀលអ៊ីសស្ទេត បាននាំយកទឹកបរិសុទ្ធចំនួន១៨០កេស យកទៅ ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ធនៅក្នុងក្រុងសៀមរាបចំនួន៤ទីតាំងគឺ១.ទីតាំងសាលាមឋមសិក្សាសំបួរ (ក្នុងសង្កាត់សំបួរ )២ .ទីតាំងសាលាមឋមសិក្សាព្រៃធំ (សង្កាត់ស្រង៉ែ) ៣.ទីតាំងអនុវិទ្យាល័យក្របីរៀល (សង្កាត់ក្របីរៀល ) និងទីតាំងទី៤នៅសាលាបឋមសិក្សាចុងឃ្នៀស ក្នុងសង្កាត់ចុងឃ្នៀសកាលពីរសៀលថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២១ ។
លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុន សុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោកពិតជារីករាយណាស់ ដែលមានឱកាស បានចូលរួមជួយឧបត្ថម ជាទឹកបរិសុទ្ធដល់ក្រុមគ្រូពេទ្យ ដែលបានចុះយុទ្ធនាការចាក់ វ៉ាក់សាំងជូនប្រជាពលរដ្ធនៅក្នុងក្រុងសៀមរាបនាពេលនេះ ។ លោកសុខ តុញបានមានប្រសាសន៍បន្តទៀតថា ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យ និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជន។ហើយអំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការរួម សាមគ្គីគ្នានឹងការយកចិត្តទុកដាក់ក្នុងចូលរួមជាមួយរាជរប្រជាដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ពលរដ្ឋ ក្នុងកាលៈទេសៈ ដ៏លំបាកនេះផងដែរ ៕