រកឃើញប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ចំនួន៦០នាក់ ឆ្លងជំងឺកូវិដ ១៩ ក្រោយពេលពួកគេបានទៅចូលរូមបុណ្យសព

ខេត្តព្រះសីហនុ៖គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ មានចំនួន៦០នាក់ ហើយបានឆ្លងជំងឺកូវិដ១៩ ក្រោយពេលពួកគាត់ ចូលរូម បុណ្យសព
លោកយាយ ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ មានជំងឺរ៉ាំរ៉ៃ ស្លាប់កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លង មក។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមកលោក យាយ ឈ្មោះ គង់ ពៅ ភេទស្រី អាយុ ៧៤ឆ្នាំមានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុបានស្លាប់ ដោយសារ ជំងឺរាំរ៉ៃ ។
ក្រោយពេល លោក យាយស្លាប់ភ្លាមអាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់ អនុញ្ញាត ឱ្យធ្វើពិធីបុណ្យទេត្រូវរង់ចាំការយកសំណាកសិនក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី គឺជាលក្ខណ:គ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ តែក្នុងករណីរកឃើញ វិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់ សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយ អ្នកដែលមានការពាក់ព័ន្ធ ត្រូវយកសំណាកទាំងអស់គ្នា។បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានចុះយកវត្ថុសំណាកសាកសព ឈ្មោះគង់ពៅពិនិត្យឃើញមាន(វិជ្ជមាន)កូវីដ១៩និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធី បុណ្បសព នោះឡើយ។
តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុង ភូមិមួយចំនួនឆ្លៀតទៅចូលបុណ្បជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួន អ្នក ឆ្លង ៦០នាក់ហើយ។ សកម្មភាពនេះសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្ត ត្រឹម ត្រូវ តាមការណែនាំរបស់រដ្ឋបាលខេត្តអាជ្ញាធរស្រុកឃុំជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិ បាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនេះ។ ឆ្លងតាមរយៈបទពិសោធន៍ដ៏អាក្រក់នេះ អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការឱ្យបានម៉ឺង ម៉ាត់ បំផុតលើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ ដោយគ្មាន ការលើក លែង នោះឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕នាគសមុទ្រ