មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រៀបចំអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ .លោក ប្រធានសាលាដំបូងខេត្ត លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត .លោកប្រធានពន្ធនាគារ រូមនិងលោក មេ បញ្ជាការកង រាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត នារសៀល ថ្ងៃទី ២៧ខែ កក្កដា ឆ្នាំ ២០២១នេះ បាន អញ្ជើញចុះពិនិត្យ អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យ បង្អែក ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះលោក អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេល ដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្ត ដោយទី១. យើងអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២. កាត់ផ្តាច់ការចម្លង ទៅអ្នក ទោសដ៏ទៃទៀតនៅក្នុងពន្ធនាគារ។ ម្យ៉ាងទៀតសកម្មភាពបង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការ គ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ។
គួរបញ្ជាក់ផងដែរថា អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាង ក្រោម អគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាច លើសនេះ៕នាគសមុទ្រ